ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​កាត់​ណា​ហ្គា ឡេ​ង ណូ​រ៉ា នៅ​តែ​មាន​អ្នក​ច្រ​ឡំ​ថា​ជា​កីឡាករ​បរទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ មានការ​ផ្សព្វផ្សាយ​ជា​ហូរហែរ​មក​ហើយ​ជុំវិញ​វត្តមាន​របស់​កីឡាករ ឡេ​ង ណូ​រ៉ា ក្នុង​ក្រុម​ជម្រើ

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ មានការ​ផ្សព្វផ្សាយ​ជា​ហូរហែរ​មក​ហើយ​ជុំវិញ​វត្តមាន​របស់​កីឡាករ ឡេ​ង ណូ​រ៉ា ក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ ដែល​មានឪពុកជាជនជាតិហ្គាណា និង​ម្តាយជាជនជាតិខ្មែរ ។ ដ្បិតតែ​កីឡាករមួយរូបនេះ​មានមុខមាត់​​ដូច​​ជន​បរទេស​ តែ​កីឡាករ​រូប​នេះ គឺជា​ខ្សែ​សុទ្ធសាធ ​សូ​ម្បី​តែ​ភាសា និង​អក្សរ​ខ្មែរ ក៏​កីឡាកររូបនេះ​​អាច​​និយាយ​ និង​សរសេរយ៉ាង​​ច្បាស់លាស់​ដូច​ជនជាតិ​ខ្មែរ​ទូទៅ​ផង​ដែរ​។ យ៉ាងណាមិញ កីឡាកររូបនេះ​បែរជា​នៅ​តែ​មាន​អ្នកខ្លះ​​គិត​ថា ​គឺជា​កីឡាករ​ដែល​ក្រុម​កម្ពុជា​ទិញ​ពី​បរទេស​យក​មក​លេងវិញ​ ខណៈ​ដែល​​កីឡាកររូបនេះលើកឡើង​​ថា ​មាន​​បងប្អូន​ខ្មែរ​ភាគច្រើន​នៅ​ពេល​ជួប​លោក គឺ​នៅ​តែ​មិន​ហ៊ាន​និយាយ​ភាសា​ខ្មែរ​ជាមួយលោក​ ​ដោយនឹក​ស្មានថារូប​​លោក​គឺជា​ជនជាតិ​បរទេស​មក​នៅ​កម្ពុជា​។

ខ្សែបម្រើ​វ័យក្មេង​កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេ​ង ណូ​រ៉ា ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​សមាជិក​ក្លិប​បាល់ទាត់​ខេត្តព្រៃវែង និង​ជា​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​លើក​ដំបូង​នៅ​ឆ្នាំ​២០២១​នេះ នៅ​តែ​លួច​ញញឹម​ម្នាក់ឯង នៅ​ពេល​មាន​មនុស្ស​មិន​ច្រើន​និយាយ​ភាសា​ខ្មែរ​ជាមួយ​លោក ដោយ​អ្នកខ្លះ​នៅ​ពេល​ជួប​លោក គឺ​ព្យា​យាយ​និយាយ​ជា​ភាសា​អង់គ្លេស និង​ខ្លះ​ត្រឹមតែ​ញញឹម ហើយ​មិន​មាត់​ក​តែ​ម្ដង​។ មាន​តែ​អ្នក​ស្គាល់​លោក​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​ប៉ុណ្ណោះ ដែល​ដឹង​ ហើយ​និយាយ​លេង​ជាមួយ​លោក ក្នុង​នាម​ជា​ជនជាតិ​ខ្មែរដូចគ្នា​​។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​វី​ដេ​អូ​ឡាយ​កន្លង​មក​ថា មនុស្ស​មួយ​ចំនួន​នៅ​តែ​ច្រ​ឡំ​​ថា​លោក​គឺជា​ជនបរទេស ហើយ​ការ​យល់​ច្រ​ឡំ​គឺ​កាន់តែ​មានការ​យល់​ច្រ​ឡំ​ នៅ​ពេល​លោក​លេង​ម៉ូត​សក់​ដូច​​ជន​​បរទេស​។ លោក​នៅ​តែ​និយាយ​ថា លោក​សប្បាយ​ចិត្តខ្លាំង ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភពលោក​នៅ​បា​រ៉ែ​ន​កន្លង​មក និង​បាន​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ធំ​។

ជុំវិញ​ការ​ជាប់​ជម្រើសជាតិ​កម្ពុជា​លើក​ដំបូង កីឡាករ​កូនកាត់ ឡេ​ង ណូ​រ៉ា បាន​អះអាង​ថា លោក​ពិតជា​មាន​អារម្មណ៍​សប្បាយ​ចិត្តជា​ខ្លាំង ដែល​មានឱកាស​ជាប់​ជម្រើសជាតិ​ឈុត​ធំ​ជាមួយ​រៀមច្បង​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ ហើយ​លោក​នឹង​យក​ឱកាស​ដ៏​ល្អ​មួយ​នេះ ពង្រឹងសមត្ថភាព​ខ្លួន​អោយ​កាន់តែ​ល្អ​បន្ថែម​ទៀត​ដើម្បី​វិស័យ​បាល់ទាត់​។

ក្រោយ​ក្លាយជា​ក្រុម​ជម្រើសជាតិ ឡេ​ង ណូ​រ៉ា មាន​ឱ​កាស​បង្ហាញ​ខ្លូ​ន​បាន​១​ប្រកួត ក្នុង​ចំណោម៣​ប្រកួត​ ឲ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ឡើង​ទៅ​ប្រកួត​ជាមួយ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​កន្លង​មក ក្នុង​ពាក់កណ្ដាល​វគ្គ​ទី​២​នៃ​ការ​ប្រកួត ទើប​ធ្វើ​អោយ​កេរ្តិ៍​របស់​លោក​កាន់តែ​មានការ​កត់សម្គាល់ ដែល​កាលនោះ គឺ​លោក​បាន​ប្ដូរ​ចូល​ជំនួស​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា​។

គួរ​ឲ​ដឹង​ដែរ​ថា កីឡាករ ឡេ​ង ណូ​រ៉ា បាន​ផ្ដើម​អាជីព​ដំបូង​ជា​ក្រុម​យុវជន U15 វិសាខា ហើយ​គេ​បាន​រួមចំណែក​ជាមួយ​ក្រុម​យុវជន​ឈ្នះ​ពាន​ជា​ច្រើន មុន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ខេត្តព្រៃវែង​ក្នុង​ដើមរដូវ​កាល​នេះ ដែល​ពួក​គេ​ជា​ក្រុម​ចំណូល​ថ្មី​នៃ​លី​គ​កំពូល​កម្ពុជា​។ លោក​គឺជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សម្បុរ​ស​ខ្មែរ កាត់​តាម​ឪពុក​ជា​ជនជាតិ​ណា​ហ្គា ហើយ​លោក​កាន់តែ​មាន​មោទនភាព​បន្ទាប់​ពី​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​វិស័យ​បាល់ទាត់ បន្ទាប់​ពី​ចំណាយពេល​យ៉ាង​លំបាក​ប្រឹងប្រែង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ