ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ភា​ព​ទឹកទន្លេ​មេគង្គ​ក្រចេះ​ហក់​ឡើង​ ខណៈ​ព្យុះ​​ទី​៧​​​នៅ​តែ​​បន្ត

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ដោយ​ក្នុង​រយៈពេល​កន្លង​មក ព្យុះ​ទី​៧​ឈ្មោះ សេ​ម​ប៉ា​កា (CEMPAKA) និង​បណ្ដា ឥទ្ធិពល​នៃ​ព្យុះ​ផ្សេង​ៗ​ទៀត និង​ប្រ​ព​ន្ធ័​នានា ដែល​មាន​ឥទ្ធិពល​មក​លើ​អាង​ទន្លេមេគង្គ…

ខេត្តក្រចេះ ​៖ ដោយ​ក្នុង​រយៈពេល​កន្លង​មក ព្យុះ​ទី​៧​ឈ្មោះ សេ​ម​ប៉ា​កា (CEMPAKA) និង​បណ្ដា ឥទ្ធិពល​នៃ​ព្យុះ​ផ្សេង​ៗ​ទៀត និង​ប្រ​ព​ន្ធ័​នានា ដែល​មាន​ឥទ្ធិពល​មក​លើ​អាង​ទន្លេមេគង្គ បាន​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​បង្គួរទៅ​ច្រើន ក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​មាន ចិន ថៃ និង​ប្រទេស​ឡាវ ព្រមទាំង​តំបន់​ខ្ពង់រាប ភាគ​ឦសាន​ប្រទេស​កម្ពុជា ។

ស្ថានភាព​បែប​នេះ បាន​ធ្វើ​អោយ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង ហើយនឹង​បន្ត​ហក់​ឡើង ដែល​អាច​បណ្ដាល​អោយ​ជន់​លិច​តំបន់​ទំនាប​អម​មាត់​ទន្លេមេគង្គ​ខាងលើ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ។ តែ​ការ​ហក់​ឡើង​នេះ មិន​ទាន់​ដល់​កម្រិត​កម្ពស់​ដែល​ត្រូវ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅឡើយ​នោះ​ទេ​។

ជាក់ស្ដែង ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​កម្ពស់ ១៦​ម៉ែត្រ ស្ថានភាព​បែប​នេះ គឺ​ទឹកទន្លេ​មេគង្គ​មានការ​ហក់​ឡើង បើ​ប្រៀបធៀប កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ទឹកទន្លេ​បាន​ហក់​ឡើង​កម្ពស់ ៣​ម៉ែត្រ ប៉ុន្តែ​ទឹកភ្លៀង​មាន​ភាព អំណោយផល​ល្អ ចំពោះ វិស័យ​កសិកម្ម ដូច​ជា ស្រូវ​រដូវវស្សា ដំណាំ​ដំឡូង​មី និង​ដំណាំ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ដោយឡែក បញ្ហា​ខ្យល់​កន្ត្រាក់​វិញ គឺ​រហូត​មក​ដល់​ពេល​នេះ គឺ​ពុំ​មាន​កើតឡើង ឬ​បង្ករ​ឲ្យ​មានការ​ខូចខាត់​ជា​ទ្រព្យសម្បត្តិ ផ្ទះសម្បែង​របស់​បងប្អូន ប្រជាពលរដ្ឋ​នៅឡើយ​ទេ ។

រីឯ​អាកាសធាតុ​នៅ​ថ្ងៃនេះ​វិញ នៅ​ពេល​ព្រឹក មាន​ពពក​ខ្មៅ​ក្រាល​គ្រប់​ពះ​ពា​ញ​មេឃ និង​មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ពី​តិច​ទៅ​ច្រើន មាន​ធ្លាក់​ខ្យល់​ត្រជាក់​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ