អូឡាំពិក ៖ ជប៉ុនឡើងទៅវគ្គបន្ទាប់ ខណៈបារាំង អាហ្សង់ទីន និងអាល្លឺម៉ង់ ត្រូវហាលអាវ
ជប៉ុន ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ បារាំង អាហ្សង់ទីន និង អាល្លឺម៉ង់ ធ្លាក់ចេញពីព្រឹត្តិការណ៍អូឡាំពិក
ជប៉ុន ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ បារាំង អាហ្សង់ទីន និង អាល្លឺម៉ង់ ធ្លាក់ចេញពីព្រឹត្តិការណ៍អូឡាំពិក
ជប៉ុន ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ បារាំង អាហ្សង់ទីន និង អាល្លឺម៉ង់ ធ្លាក់ចេញពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតួក្យូឆ្នាំ ២០២០ យ៉ាងភ្ញាក់ផ្អើលត្រឹមវគ្គសន្សំពិន្ទុ។ ខណៈដែលម្ចាស់ផ្ទះជប៉ុន បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ការប្រកួតជុំទីចុងក្រោយនៅក្នុងពូល A ម្ចាស់ផ្ទះជប៉ុនធ្វើបានយ៉ាងល្អបំផុត ដោយបានយកឈ្នះលើជើងខ្លាំងបារាំងដោយលទ្ធផល ៤-០។ ស្របពេលដែលម៉ិកស៊ិកក៏បានផ្តួលអាហ្វ្រិកខាងត្បូងដោយលទ្ធផល ៣-០ ផងដែរ។ ជប៉ុនបញ្ចប់ទៅនៅកំពូលតារាងមាន៩ពិន្ទុពេញ ដោយដឹកដៃម៉ិកស៊ិកបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ខណៈដែលបារាំង និងអាហ្វ្រិកខាងត្បូង ត្រូវហាលអាវត្រឹមនេះ។
នៅក្នុងពូល B កូរ៉េខាងត្បូង បានបំបាក់ហុងឌូរ៉ាសដោយលទ្ធផលរហូតដល់ ៦-០។ ជ័យជម្នះនេះជួយឱ្យកូរ៉េខាងត្បូងឈរនៅកំពូលតារាង និងបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមជាមួយនូវែលហ្សេឡង់ ដែលស្មើជាមួយរូម៉ានី ០-០ នៅការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុ។
ចំណែកនៅក្នុងពូល C អេស្ប៉ាញស្ថិតនៅកំពូលតារាង ក្រោយស្មើការប្រកួតជាមួយជើងខ្លាំងអាហ្សង់ទីនលទ្ធផល ១-១។ ហើយជ័យជម្នះនេះ ធ្វើឱ្យពួកគេរួមជាមួយអេហ្ស៊ីប ដែលបានយកឈ្នះលើអូស្ត្រាលីលទ្ធផល ២-០ បន្តឈានទៅវគ្គ៨ក្រុមចុងក្រោយ។
ដោយឡែកនៅក្នុងពូល D វិញ ក្រុមការពារតំណែងជើងឯកប្រេស៊ីល បានដឹកដៃកូដឌីវ័រ បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយផងដែរ។ បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយនៅវគ្គសន្សំពិន្ទុ ប្រេស៊ីលបានយកឈ្នះលើអារ៉ាប៊ីសាអូឌីតដោយលទ្ធផល ៣-១។ ស្របពេលដែលកូដឌីវ័រស្មើការប្រកួតជាមួយជើងខ្លាំងអាល្លឺម៉ង់ដោយលទ្ធផល ១-១។
សមាសភាពក្រុមត្រូវប្រកួតតទល់គ្នានៅវគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ រួមមាន៖
• ម្ចាស់ផ្ទះជប៉ុន ត្រូវប៉ះ នូវែលហ្សេឡង់
• ប្រេស៊ីល ត្រូវប៉ះ អេហ្ស៊ីប
• អេស្ប៉ាញ ត្រូវប៉ះ កូដឌីវ័រ
• កូរ៉េខាងត្បូង ត្រូវប៉ះ ម៉ិកស៊ិក៕
ចែករំលែកព័តមាននេះ