ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងបានពលរដ្ឋឃើញទាន់ កុំអីម្ចាស់ដឹងតែទឹកភ្នែកហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​បី​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​សោ​ទ្វារផ្ទះ​លក់​គ្រឿងបន្លាស់ និង​ជួសជុល​ម៉ូតូ​យីហោ ឯក ម៉េ​ង បាន​សម្រេច​បំរុង​និង​បើកទ្វារ​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​បី​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​សោ​ទ្វារផ្ទះ​លក់​គ្រឿងបន្លាស់ និង​ជួសជុល​ម៉ូតូ​យីហោ ឯក ម៉េ​ង បាន​សម្រេច​បំរុង​និង​បើកទ្វារ​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨​ខែកក្កដា​នេះ​ត្រង់​ចំណុច​ផ្ទះ​លេខ​៣៥៥Eo ផ្លូវ​១៥០​កែង និង​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដល់​ម៉ោង​ត្រូវសម្រាក ម្ចាស់ផ្ទះ​លក់​គ្រឿងបន្លាស់ និង​ជួសជុល​ម៉ូតូ​នោះ​ក៏​បាន​នាំ​គ្នា​បិទទ្វារ​ចាក់សោ​ពី​ខាងក្រៅ ហើយ​ក៏​ចេញ​ទៅ​សម្រាក​នៅផ្ទះ​មួយ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ ។ លុះដល់​វេលា​កើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ រួម​ជាមួយ​បក្ខពួក​ពីរ​នាក់​ទៀត​បាន​ដើរមក​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វារផ្ទះ​កើតហេតុ​។

បន្ទាប់​ពី​ធ្វើការ​គាស់​សោ​ទ្វារ​បាន​សម្រេច ជនសង្ស័យ និង​បក្ខពួក​ក៏​បំរុង និង​បើកទ្វារ​ផ្ទះ​ចូល​ទៅ​ខាងក្នុង​ទៅ​ហើយ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បានឃើញ​ពី​សកម្មភាព​របស់​ជនសង្ស័យ​ក៏​ចេញ​មក​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ដេញចាប់​ក្របួច​បាន​ជនសង្ស័យ​ម្នាក់ ចំណែកឯ​បក្ខពួក​ចំនួន​២​នាក់​ទៀត​ក៏​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។

ប្រជាពលរដ្ឋ​ក៏​បាន​ទំនាក់ទំនង​ប្រាប់​ទៅ​ម្ចាស់ផ្ទះ រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។
ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ