ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ៤៦​នាក់​ថែមទៀត ជាសះស្បើយ ៨១​នាក់ និង​ស្លា.ប់ ៥​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ៤៦​នាក់ (​ស្ត្រី ២១​នាក់​)​។…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ៤៦​នាក់ (​ស្ត្រី ២១​នាក់​)​។ ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ ចំនួន ១៣​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ១០​នាក់ អ្នកផ្សារ​កំពង់ត្រាច ៥​នាក់ និង​អ្នកដំណើរ​ចូល​ខេត្តស្វាយរៀង ៣​នាក់​។

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៤៦​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ១៤​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ម្នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ២៩​នាក់​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​ពី​ករណី​ស្លាប់​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់​ថ្មី​ទៀត រួមមាន​៖ ស្ត្រី​ឈ្មោះ នុត ជួន អាយុ ៧៧​ឆ្នាំ នៅ​ភូមិ​ទួល​ក្តួច ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០២១​។ ស្ត្រី​រូបនេះ បាន​ស្លាប់ នៅ​គេហដ្ឋាន នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​។ បុរស ឈ្មោះ មាស សារឿន អាយុ ៧៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​​រាយ ស្រុក​ស្វាយទាប រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ស្លាប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ បុរស ឈ្មោះ សុក អ៊ុំ អាយុ ៨០​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង រក​ឃើញ​​វិជ្ជមាន​កូ​វីដ​១៩ ថ្ងៃ​២០ ខែកក្កដា ឆ្នាំ​២០២១ បាន​ស្លាប់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​។ បុរស ឈ្មោះ ជា សំ​អ៊ី​ន អាយុ ៦៧​ឆ្នាំ រស់នៅ​ភូមិ​តែង​ម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៤​កក្កដា ឆ្នាំ​២០២១ បាន​ស្លាប់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ​។ បុរស​ឈ្មោះ ទេព រឿន អាយុ ៧៨​ឆ្នាំ រស់នៅ​ភូមិ​សំឡី​ខាងត្បូង ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ស្លាប់​នៅ​គេហដ្ឋាន ធ្វើ​កោសល​វិ​ច្ច័​យស​ព រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៤៦៨៤​នាក់ (​ស្ត្រី ២៥៩៩​នាក់​) ជាសះស្បើយ​សរុប ៣៨៥៨​នាក់ (​ស្ត្រី ២១៤៧​នាក់ ) កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៤៥​នាក់ (​ស្រី ៣៩០​នាក់​)​។ រីឯ​ករណី​ស្លាប់​កើនឡើង ៨៣​នាក់ (​ស្រី ៥២​នាក់​)​។

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ សូម​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទៅ​សហគមន៍​។ អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ #​កូ​វីដ​១៩(#COVID-19) ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត តាម​លេខ​ទូរ​សព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការបន្ត​។​

​សម្រាប់​អ្នក ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​ទាំងនោះ​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ