ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូទៅលួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ត្រូវប្រជាពលរដ្ឋ ដេញចាប់បាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង ទៅឈប់ចតទុកចោល រួចដើរ ទៅ​លួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលម្ចាស់បានចាក់សោរទុក នៅខាងមុខហាង បោកអ៊ុតយីហោ «សៀហ័របោកអ៊ុត» តែត្រូវបានសន្តិសុខឃើញ…

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង ទៅឈប់ចតទុកចោល រួចដើរ ទៅ​លួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលម្ចាស់បានចាក់សោរទុក នៅខាងមុខហាង បោកអ៊ុតយីហោ «សៀហ័របោកអ៊ុត» តែត្រូវបានសន្តិសុខឃើញ ដេញចាប់ ប្រគល់ទៅឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ​នៅខាងមុខសាលាបឋមសិក្សាបឹងសាឡាង តាមបណ្ដោយផ្លូវ៣៣៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យ មានឈ្មោះ ភក្ត្រា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉ក ដែលត្រូវបានជនសង្ស័យ​លួចនោះ គឺជារបស់ម្ចាស់ហាងបោកគក់ សម្លៀកបំពាក់យីហោ សៀហ័របោកអ៊ុត។ ​ម៉ូតូសណ្តោងរ៉ឺម៉កនោះ គឺសំរាប់ដឹកពងទា យកទៅលក់ ព្រោះហាងនោះ បើកទទួលបោកគក់សម្លៀកបំពាក់ផង និងលក់ពងទាផង។ ជារៀងរាល់ថ្ងៃ ពេលដែលដល់ម៉ោងបិទទ្វារសំរាក ម្ចាស់ហាងនោះ តែងតែ​លើកដែកស្នួលហាលខោអាវដាក់ទៅលើម៉ូតូសណ្តោងរ៉ឺម៉ក រួចបើកយកទៅឈប់ចតចាក់សោទុកចោល នៅត្រង់ចំណុចកើតហេតុ។ នៅថ្ងៃកើតហេតុ ម្ចាស់ហាងនោះ ក៏បានបើកម៉ូតូសណ្តោងរ៉ឺម៉ក យកទៅចាក់សោទុកចោល នៅត្រង់ចំណុចកើតហេតុជាធម្មតា ដូចសព្វដង

លុះដល់វេលាកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ជាប្រភេទម៉ូតូសណ្តោង គ្មានស្លាកលេខ បានជិះទៅឈប់ចតចោលក្បែរហាងកើតហេតុ ហើយជនសង្ស័យ ក៏បានដើរទៅ​លួចម៉ូតូសណ្តោង​រ៉ឺម៉ករបស់ម្ចាស់ហាងនោះ បានសម្រេច រួចបានព្យាយាមជិះគេចខ្លួន ចេញពីកន្លែងកើតហេតុ។ តែភ្លាមនោះ សន្តិសុខ ដែលយាមនៅអាគារបន្ទប់ជួល ក្បែរហាងកើតហេតុ បានឃើញសកម្មភាពរបស់ជនសង្ស័យ តាមកាំមេរ៉ាសុវត្ថិភាព ក៏ប្រញាប់ស្ទុះចេញមក ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ នាំគ្នាដេញតាមពីក្រោយ​ជនសង្ស័យ រហូតអាច​ស្ទាក់ចាប់បាន នៅត្រង់ចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ រួចក៏បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅជួយអន្តរាគមន៍ផងដែរ។


ក្រោយពេលកើតហេតុ ជនសង្ស័យ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅ​សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងសាឡាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋា​ននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការទៅតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ