ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍ម្តងឡើងម្តងចុះមួយរំពេច អាចមកពីកត្តាទាំងនេះ!

2 ឆ្នាំ មុន

ម្តងសប្បាយ ម្តងក្តៅក្រហាយ មែនទេ? តើអ្នកដែលជួបមនុស្សប្រភេទនេះដែរឬទេ? ឬក៏ខ្លួនអ្នកផ្ទាល់។ នេះគឺគេហៅថា អារម្មណ៍ប្រែប្រួល តាមចិត្តអូនមិនទាន់។ តើវាមកពីហេតុអ្វីទៅ? ១. កាហ្វេ…

ម្តងសប្បាយ ម្តងក្តៅក្រហាយ មែនទេ? តើអ្នកដែលជួបមនុស្សប្រភេទនេះដែរឬទេ? ឬក៏ខ្លួនអ្នកផ្ទាល់។ នេះគឺគេហៅថា អារម្មណ៍ប្រែប្រួល តាមចិត្តអូនមិនទាន់។ តើវាមកពីហេតុអ្វីទៅ?

១. កាហ្វេ

នោះក៏ព្រោះតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ អាចរំញោចប្រព័ន្ធប្រសាទនិងបង្ខំការផលិតសារធាតុគីមីមួយចំនួនក្នុងខួរក្បាលដែលជះឥទ្ធិពលលើអារម្មណ៍។ ម្យ៉ាងវិញទៀតកាហ្វេមានចំណុចពិសេសត្រង់ថា​ វាអាចបញ្ចុះជាតិទឹក ដែលជាហេតុធ្វើឱ្យមានបញ្ហាខ្វះជាតិទឹកក្នុងរាងកាយកើតមានឡើង។ កង្វះជាតិទឹកក្នុងរាងកាយកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល ហើយបង្កផលប៉ះពាល់ដលផ្នែកមួយចំនួននៃខួរក្បាលដែលទទួលខុសត្រូវលើការគ្រប់គ្រងអារម្មណ៍។

២. អាហារមានជាតិស្ករ

ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាម ក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ ពេលអ្នកញ៉ាំផ្អែមភ្លាម អ្នកនឹងមានអារម្មណ៍សប្បាយ មានកម្លាំង។ តែក្រោយពេលអស់ជាតិស្ករ អ្នកក៏ធ្លាក់អារម្មណ៍ភ្លាមមួយរំពេច។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយ ហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអរម៉ូន។ អារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអរម៉ូនក្នុងរាងកាយគ្មានតុល្យភាព។

៣. អរម៉ូនប្រែប្រួល

អរម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍។ ដូចជាយើងឃើញស្រាប់មកហើយ នៅពេលស្រ្តីមករដូវ អារម្មណ៍របស់គាត់មិនអាចគ្រប់គ្រងបានស្រួល ដូចជាពេលធម្មតានោះទេ។ វាគឺមកពីមានការប្រែប្រួលនូវអរម៉ូន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ