ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុដែលអ្នកចូលចិត្តញ៉ាំផ្អែម គួរគិតឡើងវិញ

1 ខែ មុន

ជាការពិតណាស់ កាហ្វេទឹកដោះគោបើមិនផ្អែម មិនសូវជាឆ្ងាញ់ទេ។ នេះមិនត្រឹមតែកាហ្វេទឹកដោះគោទេ ភេសជ្ជៈនិងនំមួយចំនួនក៏ដូចគ្នាដែរ ព្រោះថាមនុស្សយើងភាគច្រើនចូលចិត្តញ៉ាំផ្អែម។ តែថ្ងៃនេះ អ្នកនឹងត្រូវគិតឡើងវិញ មុនពេលអ្នកសម្រេចចិត្តញ៉ាំរបស់ផ្អែម ព្រោះថា…

ជាការពិតណាស់ កាហ្វេទឹកដោះគោបើមិនផ្អែម មិនសូវជាឆ្ងាញ់ទេ។ នេះមិនត្រឹមតែកាហ្វេទឹកដោះគោទេ ភេសជ្ជៈនិងនំមួយចំនួនក៏ដូចគ្នាដែរ ព្រោះថាមនុស្សយើងភាគច្រើនចូលចិត្តញ៉ាំផ្អែម។ តែថ្ងៃនេះ អ្នកនឹងត្រូវគិតឡើងវិញ មុនពេលអ្នកសម្រេចចិត្តញ៉ាំរបស់ផ្អែម ព្រោះថា អ្នកអាចនឹងប្រឈមបញ្ហា៣ធំៗខាងក្រោម ដែលមានជួបញឹកញាប់។

១. ប្រឈមនឹងជម្ងឺមហារីក

ការទទួលទានអាហារផ្អែមច្រើនពេកយូរទៅ នឹងបណ្ដាលអោយអ្នកប្រឈមមុខនឹងជម្ងឺមហារីកនៅថ្ងៃណាមួយ។ នេះក៏ព្រោះតែ ការរលាកក្នុងរាងកាយដែលបណ្ដាលមកពីការទទួលទានអាហារផ្អែម ឬជាតិស្ករច្រើន។ ជាតិផ្អែមនឹងបង្កើនទម្ងន់ ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយនាំអោយមានការបញ្ចេញអរម៉ូនបង្កជម្ងឺមហារីក។

២. ងាយមានជម្ងឺមុន

អាហារដែលមានផ្ទុកជាតិស្ករ អាចបណ្ដាលអោយកម្រិតនៃអាំងស៊ុយលីនកើនឡើងនិងចាប់ផ្ដើមដំណើរការនៃដំណើរការភ្ជាប់ស្ករទៅនឹងម៉ូលេគុលប្រូតេអ៊ីន ឬ ហៅថា Glycation។ ភ្លាមៗនៅពេលគ្លុយកូសចូលក្នុងឈាម វានឹងបង្កើតដំណើរការស្មុគស្មាញជាបន្តបន្ទាប់ក្នុងរាងកាយ ដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗ រួមទាំងរោគមុន។ លើសពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្រពេញខ្លាញ់ទាំងអស់ក្នុងស្បែក ព្រមទាំងដំណើរការនៃការរលាកផងដែរ។

៣. ប្រឈមនឹងជម្ងឺទឹកនោមផ្អែម

នេះគឺសំដៅទៅលើជម្ងឺទឹកនោមផ្អែមប្រភេទទី២។ ការកើនឡើងនូវកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជម្ងឺទឹកនោមផ្អែមប្រភេទទី ២។ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើន គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់៕