ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារាចរ​របស់​រាជរដ្ឋាភិបាល ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សារាចរ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ សារាចរ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣​និង​៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។

សូម​ជម្រាប​ថា នៅ​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន​៨ ពិសេស​ខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ ដើម្បី​ទប់ស្កាត់​ការ​រាលដាល ក្នុង​សហគមន៍ ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ​ដែល​តា (Delta) ។

សេចក្តីសម្រេច​ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្តកោះកុង​, ខេត្តពោធិ៍សាត់​, ខេត្តបាត់ដំបង​, ខេត្ត​ប៉ៃលិន​, ខេត្តបន្ទាយមានជ័យ​, ខេត្តឧត្តរមានជ័យ​, ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ជា​បណ្តោះអាសន្ន សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣​និង​៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។

សារាចរ​ស្ដី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មាន​ដូច​ខាងក្រោម ៖