ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ចេញ​សារាចរ ១១​ចំណុច ដើម្បី​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រលក​ទី​៣

1 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល បានឱ្យដឹងថា កន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន​។…

​រាជធានី​ភ្នំពេញ​៖ សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល បានឱ្យដឹងថា កន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន​។ បន្ថែម​លើ​វិធានការ​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ និង​កំពុង​អនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង ដែល​ត្រូវបាន​ចាត់ទុកជា​យុទ្ធសាស្ត្រ​គន្លឹះ និង​ជា​ខ្សែក្រវាត់​ការពារ​សំខាន់​ជាងគេ ដើម្បី​បង្កើតឱ្យមាន​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់​ទល់នឹង​មេរោគ​កូ​វីដ​-១៩ សំដៅ​ការពារ​សុខភាព​និង​អាយុជីវិត​របស់​ប្រជាជន ក៏ដូចជា ដើម្បី​ឈាន​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ លើ​គ្រប់​វិស័យ​និង​ការរស់នៅ​ជាមួយនឹង​ជំងឺ​នេះ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​ទោះបីជា​មកដល់ពេលនេះ ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ពុំទាន់​ឈានដល់​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ ​ក្នុង​សហគមន៍​​យ៉ាង​ណាក្តី ប៉ុន្តែ​ការឆ្លង​រាលដាល​នៅ​មិនទាន់បាន​ថមថយ និង​នៅតែ​បន្ត​កើនឡើង​ក្នុង​កម្រិត​មួយ​សកម្ម ដែលជា​បញ្ហា​ប្រឈម​ដ៏​គួរឱ្យ​បារម្ភ​។

​ទន្ទឹមនេះ ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​រកឃើញ​ជា​បន្តបន្ទាប់​ ​នូវ​វត្តមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដែលជា​ករណី​នាំចូល​តាមរយៈ​អ្នកដំណើរ​ពី​ក្រៅប្រទេស​ ​ជាពិសេស អ្នកដំណើរ​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការរកឃើញ​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើង​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) លើ​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក គឺជា​កង្វល់​ដ៏​ធំ និង​ជាការ​គំរាមកំហែង​ជាប់​ជាប្រចាំ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​
​ដោយសារ​មេរោគ​ប្រភេទ​ថ្មី​នេះ មាន​កម្រិត​នៃ​ការឆ្លង​រាលដាល​លឿន និង​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​មុន ហើយ​ហានិភ័យ បាន​ឈានដល់​កម្រិត​ខ្ពស់​គួរឱ្យ​បារម្ភ ជាមួយនឹង​ការរកឃើញ​មេរោគ​ប្រភេទ​ថ្មី​នេះ​ជា​លើកដំបូង ក្នុង​សហគមន៍ ជាពិសេស នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ព្រមទាំង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។​

​ចំពោះមុខ​ស្ថានភាព ដែល​កំពុង​វិ​វត្ត​យ៉ាង​លឿន គួរឱ្យ​បារម្ភ​នេះ និង​ក្នុងពេល ដែល​ព្រះរាជាណាចក្រ​កម្ពុជា ពុំទាន់​សម្រេចបាន​ដោយ​ជោគជ័យ ក្នុងការ​បង្កើតឱ្យមាន​ពេញលេញ​នូវ “​ភាពស៊ាំ​ក្នុង​សហគមន៍​” សម្រាប់​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស ដោយសារ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ពុំទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​។​

​វិធានការ​បង្ការ និង​ទប់ស្កាត់ ត្រូវបាន​ចាត់ទុកជា​វិធានការ​អាទិភាព និង​ជា​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​កាត់បន្ថយ​អត្រា​នៃ​ការឆ្លង​រាលដាល ព្រមទាំង​អត្រា​មរណភាព ដែល​បណ្តាលមកពី​ជំងឺ​នេះ ក៏ដូចជា​ក្នុងការ​ទប់ស្កាត់​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​នេះ ដែល​បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ក្នុង​សហគមន៍​។

​ជាការ​ពិត ការចូលរួម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ ​គ្រួសារ​នីមួយៗ សហគមន៍ និង​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​ឯកជន និង​ផ្នែក​សាធារណៈ ក្នុងការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​នេះ គឺជា​កត្តា​សំខាន់​ជាងគេ ក្នុងការ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។

កន្លងមក ក្រសួងសុខាភិបាល​បានធ្វើការ​ផ្សព្វផ្សាយ ក៏ដូចជា​អប់រំ ពន្យល់ និង​ណែនាំ​យ៉ាង​ទូលំទូលាយ​ច្រើនលើកច្រើនសា ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ ចំពោះ​អាយុជីវិត​ប្រជាជន និង​ប្រទេសជាតិ ព្រមទាំង​អំពី​វិធី​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ពី​ការឆ្លង​នៃ​ជំងឺ​នេះ​។​

​ទោះជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​មួយចំនួន នៅតែមាន​ការធ្វេសប្រហែស មិនបាន​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន និង​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នៅឡើយ​។ ដូចនេះ ការពង្រឹង​វិធានការ​ទាំង​ផ្នែក​រដ្ឋបាល ទាំង​ផ្នែក​សុវត្ថិភាព​សុខាភិបាល ទាំង​ផ្នែក​ផ្លូវច្បាប់ គឺជា​​កត្តា​សំខាន់​ដ៏​ចាំបាច់ បន្ថែម​ពីលើ​វិធានការ​អប់រំ និង​ណែនាំ​នានា​កន្លងមក ដែល​មិន​ត្រឹមតែ​អាច​កាត់​បន្ថយ បាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បច្ចុប្បន្ននេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើតបាន​នូវ​លក្ខណៈសម្បត្តិ ដើម្បី​ឈាន​ឆ្ពោះទៅ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ ​បន្ទាប់ពី​​យុទ្ធនាការ​​នៃ​ការចាក់​វ៉ាក់សាំង នឹងត្រូវ​បញ្ចប់​ដោយ​ជោគជ័យ នាពេល​ខាងមុខនេះ​។​

​ក្នុងន័យនេះ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការមកដល់​នៃ​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​រីដ​-១៩ បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta), រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​នូវ “​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល ១៤(​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី (​ម្ភៃ​បី​និង​ហាសិប​ប្រាំបួន​នាទី​) នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដែល​ត្រូវអនុវត្ត​ជាបន្ទាន់​ក្នុង​យុទ្ធនាការ​នេះ ដូចតទៅ​៖