ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដុត​កម្ទេចចោល​សាច់ជ្រូក ៨​ក្បាល ដែល​នាំចូល​តាម​ច្រករបៀង ក្នុងភូមិ​សាស្ត្រ ស្រុក​អូជ្រៅ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ សមត្ថកិច្ច បាន​បង្ក្រាប​សត្វ​ជ្រូក​ចំនួន ៨​ក្បាល ដែល​ឈ្មួញ លួច​នាំចូល តាម​ច្រករបៀង យកមក​លក់​តាម​ជាយដែន ក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិ​ជោគជ័យ…

បន្ទាយមានជ័យ​៖ សមត្ថកិច្ច បាន​បង្ក្រាប​សត្វ​ជ្រូក​ចំនួន ៨​ក្បាល ដែល​ឈ្មួញ លួច​នាំចូល តាម​ច្រករបៀង យកមក​លក់​តាម​ជាយដែន ក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ សាច់ជ្រូក​ទាំង ៨​ក្បាល​នោះ ក្រោយពី​ចាប់បាន ត្រូវបាន​យកមក​ដុត​កម្ទេចចោល នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​។​

​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​មានប្រសាសន៍ថា សត្វ​ជ្រូក ដែល​ចាប់បាន​នេះ ត្រូវ​ពួកក្រុម​ឈ្មួញ កាប់​មកពី​ប្រទេស​ថៃ​ហើយ​ជាស្រេច​។ ដោយ​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ លោក​បាន​ដឹកនាំ​ក្រុមការងារ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ក្រុមការងារ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ចរាច​រណ៍​សត្វ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ​។​

​ឯកឧត្តម បាន​បញ្ជាក់ថា សត្វ​ជ្រូក​នេះ នាំចូល​មកពី​ប្រទេស​ថៃ សម្រាប់​លក់​ចែកចាយ​បន្ត តាម​ភូមិ​ក្បែ​ព្រំដែន​កម្ពុជា​-​ថៃ ពុំមាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​តំណាង​ម្ចាស់​ជ្រូក ឈ្មោះ វ​ន្នី វ​ន្ថា នៅ​ស្រុក​អូរជ្រៅ​។ ពេល​ចាប់បាន​ហើយ ក្រុមការងារ បាន​បញ្ជូន​វត្ថុតាង​បទល្មើស​ខាងលើនេះ ទៅ​ដុត​កម្ទេចចោល នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​បញ្ជៀ​ស​ការឆ្លង​នូវ​មេរោគ​ផ្សេងៗ ដល់​សត្វ​ជ្រូក​ក្នុងស្រុក ពិសេស​គឺ​ជំងឺ​ប៉េ​ស​អាហ្វ្រិក​៕ ណុប រក្សា