ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ រក​ឃើញ​អ្នក​ចាក់​វ៉ាក់សាំង លេខ​រៀង​ទី​៧​លាន នៅ​ខេត្តសៀមរាប

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃ​ទី​២៨ កក្កដា ២០២១​នេះ​បាន​ប្រកាស​រក​ឃើញ​អ្នក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃ​ទី​២៨ កក្កដា ២០២១​នេះ​បាន​ប្រកាស​រក​ឃើញ​អ្នក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ លេខ​រៀង​ទី​៧​លាន នៅ​ខេត្តសៀមរាប ។

តាម​រយៈ​ការ​ខិតខំ​របស់​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ការ​ចូលរួម​របស់​ប្រជាជន មក​ដល់​ថ្ងៃនេះ កម្ពុជា​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ បាន​៧​លាន​នាក់ ស្មើនឹង​៧០​ភាគរយ នៃ​ប្រជាជន​គោលដៅ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​អបអរសាទរ​ចំពោះ​លោកយាយ ចាន់ ឃី​ម រស់នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​៧​លាន ដែល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន នឹង​នាំ​យក​ថវិកា​ចំនួន ១០​លាន​រៀល និង​សម្ភារ​ផ្សេង​ទៀត ទៅ​ជូន​ដោយ​ផ្ទាល់ និង​សូម​ជូនពរ​លោកយាយ សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន ៕