ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន គួរចាក់វ៉ាក់សាំង ឬទេ?

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ផ្អែកលើអ្វីដែលយើងដឹងអំពីវ៉ាក់សាំងទាំងនេះ យើងមិនមាន​ហេតុផលជាក់លាក់ណាមួយ ដើម្បីជឿជាក់ថា វានឹងមានហានិភ័យច្រើនជាងផលចំណេញ បានមកពីការចាក់វ៉ាក់សាំង សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ នេះជាការ​ពន្យល់របស់អង្គការសុខភាពពិភពលោក តាមរយៈវេបសាយរបស់ខ្លួន។ ខណៈពេលដែលការមានផ្ទៃពោះ…

ភ្នំពេញ៖ ផ្អែកលើអ្វីដែលយើងដឹងអំពីវ៉ាក់សាំងទាំងនេះ យើងមិនមាន​ហេតុផលជាក់លាក់ណាមួយ ដើម្បីជឿជាក់ថា វានឹងមានហានិភ័យច្រើនជាងផលចំណេញ បានមកពីការចាក់វ៉ាក់សាំង សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ នេះជាការ​ពន្យល់របស់អង្គការសុខភាពពិភពលោក តាមរយៈវេបសាយរបស់ខ្លួន។

ខណៈពេលដែលការមានផ្ទៃពោះ ធ្វើឱ្យស្ត្រីមានហានិភ័យខ្ពស់ ក្នុងការកើតមានជំងឺកូវីដ១៩ ធ្ងន់ធ្ងរនោះ  មានទិន្នន័យ​តិចតួចណាស់ ដើម្បីវាយតម្លៃសុវត្ថិភាពវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះ។ 

សម្រាប់ហេតុផលនេះ ស្ត្រីមានផ្ទៃពោះ ដែលមានហានិភ័យខ្ពស់នៃការប៉ះពាល់នឹងជំងឺកូវីដ១៩ (ឧទាហរណ៍ដូចជា បុគ្គលិក សុខាភិបាល) ឬអ្នកដែលមានជំងឺប្រចាំកាយស្រាប់ ដែលបន្ថែម ហានិភ័យ នាំអោយជំងឺកាន់តែធ្ងន់ធ្ងរ អាចចាក់វ៉ាក់សាំង ដោយ​ពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ។ 

គេមិនទាន់ដឹងច្បាស់ ថាតើវ៉ាក់សាំងកូវីដ១៩ អាចប្រើ ឬក៏មិនអាច​ប្រើបាន ចំពោះស្ត្រី កំពុងមានការបំបៅកូនដោយទឹកដោះ។ ដើម្បីកំណត់​សកម្មភាពល្អបំផុត អត្ថប្រយោជន៍នៃការលូតលាស់ និង​សុខភាព បានមកពី​ការបំបៅកូន គួរតែត្រូវបានពិចារណា រួម​ជាមួយតម្រូវការព្យាបាលរបស់ម្តាយ ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩​។ អង្គការសុខភាពពិភពលោក មិនបានផ្តល់អនុសាសន៍​ឱ្យបញ្ឈប់ការបំបៅកូនដោយទឹកដោះ បន្ទាប់ពីការចាក់វ៉ាក់សាំងឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ