ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ នឹងមិនអាចបំផ្លាញសួតអ្នកបានទេ បើធ្វើតាមវិធីនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សួត គឺជាកន្លែង ដែលមេរោគកូវីដ១៩ ចូលចិត្តទៅបំផ្លាញជាងគេ នៅពេលដែលវាចូលដល់ក្នុងខ្លួនមនុស្ស។ តើធ្វើដូចម្តេច អោយសួតរបស់យើងខ្លាំង ដើម្បីសុខភាពរបស់យើង? នេះជាវិធីប្រាំយ៉ាង…

ភ្នំពេញ៖ សួត គឺជាកន្លែង ដែលមេរោគកូវីដ១៩ ចូលចិត្តទៅបំផ្លាញជាងគេ នៅពេលដែលវាចូលដល់ក្នុងខ្លួនមនុស្ស។ តើធ្វើដូចម្តេច អោយសួតរបស់យើងខ្លាំង ដើម្បីសុខភាពរបស់យើង?

នេះជាវិធីប្រាំយ៉ាង ដែល​នឹងជួយអោយសួតរបស់យើង មានសុខភាពល្អ និងមានកម្លាំង​មាំមួន ប្រឆាំងនឹងមេរោគកូវីដ១៩។

១-មិនត្រូវជក់បារី៖

ដូចយើងដឹងស្រាប់ហើយថា បារី គឺជាសត្រូវរបស់សួត ហើយមាន​ការអប់រំ​យ៉ាងច្រើនមិនអោយមនុស្សជក់បារី ពីព្រោះផ្សែងបារី បំផ្លាញសួតរបស់មនុស្ស និងអាចធ្វើអោយកើតមហារីក។

២-ហាត់ប្រាណ អោយទៀងទាត់៖

ហាត់ប្រាណ គឺធ្វើអោយទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តមាំមួន។ ហាត់ប្រាណ ធ្វើអោយ​បេះដូងខ្លាំង និងសួតខ្លាំងផងដែរ។ ដូច្នេះ ចូរហាត់ប្រាណអោយទៀងទាត់ ដើម្បីសុខភាពរបស់អ្នក និងដើម្បីអោយសួតរបស់អ្នកខ្លាំង អាចស៊ូនឹងកូវីដ១៩ បាន។

៣-ចៀសវាងកន្លែង ដែលមានផ្សែងពុល និងសារធាតុបំពុលបរិយាកាស៖

អ្នកមិនត្រូវនៅជិតអ្នកជក់បារី ឬក៏ទៅកន្លែង ដែលមានផ្សែងពុល ឬក៏សារធាតុ ដែលនាំអោយខ្យល់បរិកាសពុលនោះឡើយ។ ចំណាយពេលអោយបានច្រើននៅកន្លែង ដែលមានខ្យល់បរិយាកាសល្អ។

៤-រៀនដកដង្ហើមវែងៗ៖

ការហាត់ដកដង្ហើមវែងៗ នឹងជួយពង្រឹងអោយសួតរបស់អ្នកខ្លាំង និងរឹងមាំ។ ការដង្ហើមចូលវែងៗ និងបន្ទាប់មក ដកដងើ្ហមចេញវិញ នឹងជួយធ្វើអោយសួតកាត់តែមានសមត្ថភាពខ្ពស់ នៅក្នុងការដង្ហើមចូលអុកស៊ីសែន ដែលចាប់បាច់ សម្រាប់ជីវិតមនុស្ស​។

៥-ចៀស​វាងការឆ្លងជំងឺ៖

ការឆ្លង​ជំងឺនៅសួត​អាចនឹងធ្វើអោយមានផលវិបាកដល់សួត នៅរយៈពេលវែង។ ដូច្នេះអ្នកត្រូវតែចេះអនាម័យខ្លួន ដើម្បីចៀសវាងការឆ្លងជំងឺពិសេសការឆ្លងជំងឺ ដែលប៉ះពាល់​នឹងសួត។ នៅសម័យ​កូវីដ១៩​នេះ ​អ្នកត្រូវអនុវត្តគោលការណ៍ បីកុំ ( កុំទៅកន្លែងបិទជិត និងមានម៉ាស៊ីនត្រជាក់ កុំទៅកន្លែង ដែលមានមនុស្សច្រើន និងកុំចាប់ដៃ ឬឱបគ្នា ជាដើម) ៣ការពារ ( លាងដៃអោយស្អាត ជាមួយនឹងសាប៊ូ ឬអាល់កុល ពាក់ម៉ាស និង​រក្សាគម្លាតយ៉ាងតិចពីរម៉ែត្រ) អោយបានល្អ។

បើអ្នកធ្វើ​បាន​ចំណុច​ខាងលើនេះ សួតរបស់អ្នក នឹងខ្លាំង ហើយជំងឺកូវីដ ក៏នឹងមិនងាយឆ្លង និងធ្វើបាបអ្នកបានឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ