ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្តល់​វ៉ាក់សាំង​ជាង​១​លាន​ដូ​ស ពាក់កណ្តាល​នឹង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​៣០​កក្កដា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា វ៉ាក់សាំង Johnson & Johnson…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា វ៉ាក់សាំង Johnson & Johnson ចំនួន​ជាង ១​លាន​ដូ​ស ក្នុង​នោះ​ចំនួន​ពាក់កណ្ដាល នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង​០៧​និង​១៥​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែកក្កដា ។ ហើយ​រំពឹង​ថា វ៉ាក់សាំង​សល់​ពាក់កណ្តាល​ទៀត នឹង​ដឹក​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែសីហា ។

ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ ក៏​បាន​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ចូលរួម​យក​ព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ការ​មក​ដល់​លើកទី១ នៃ​វ៉ាក់សាំង Johnson & Johnson ចំនួន ១,០៦០,១០០​ដូ​ស ដែល​ជា​អំណោយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុជា តាម​រយៈ​យន្តការ​កូ​វ៉ា​ក់ (COVAX) ។

លោក Ben Wohlauer ភារធារី​ស្ថានទូត​អា​មេ​រិ​ក និង​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF នឹង​មាន​វត្តមាន​ក្នុង​ពិធី​ប្រគល់ ទទួល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ