ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ពេល​ដែលឆ្នាំ​​ទាំង​៥​ទូល​មាស​ទូល​ប្រាក់​ចា​ក់​​ទុក​ក្នុង​ទូ​ហើយ

2 ឆ្នាំ មុន

តម្រា​ចារ​ថា​មហា​ឆ្នាំ​ទាំង​៥​នេះ​ង៉ូ​វ​ហេង​ល្អ​មាន​លាភ​មាន​លុយ​មាសប្រាក់​ហូរ​ចូល​ច្រើន​ណាស់​ក្នុង​រង្វង់​បី​ថ្ងៃ​(២៩,៣០,​៣១) ចុងខែ​នេះ​តាម​ជើង​លេខ​ប្រាប់​ថា មហា​ឆ្នាំ​សំណាង​ទាំង​៥ វក មមី រកា រោង ជូត សុទ្ធតែ​ជា​អ្នកមាន​ង៉ូ​វ​ហេង​ល្អ សម្បូរ​លុយ​ចាយ…

តម្រា​ចារ​ថា​មហា​ឆ្នាំ​ទាំង​៥​នេះ​ង៉ូ​វ​ហេង​ល្អ​មាន​លាភ​មាន​លុយ​មាសប្រាក់​ហូរ​ចូល​ច្រើន​ណាស់​ក្នុង​រង្វង់​បី​ថ្ងៃ​(២៩,៣០,​៣១) ចុងខែ​នេះ​តាម​ជើង​លេខ​ប្រាប់​ថា មហា​ឆ្នាំ​សំណាង​ទាំង​៥ វក មមី រកា រោង ជូត សុទ្ធតែ​ជា​អ្នកមាន​ង៉ូ​វ​ហេង​ល្អ សម្បូរ​លុយ​ចាយ មាន​លាភ មាន​លុយ មាស ប្រាក់​ចាំង​ចូល​ក្នុង​ជីវិត និង​បាន​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​មាន​លាភ មាន​លុយ​ចូល​មក​ផ្ទួន​ៗ ។

អ្នក​កើត​ឆ្នាំវក ដួងតារា​រាសី​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង ២៦៨ ពណ៌​លាភ​មាស នៅ​កំលុង​បី​ថ្ងៃ​ចុងខែ​ដំណើរ​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ច្រើន​ៗ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​រមែង​ទទួល​បាន​ផ្លែផ្កា​ល្អ មាសប្រាក់​ហូរ​ចូល ការងារ​ទាំងឡាយ​ទាំង​ការងារ​រក​ទទួលទាន ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ចម្រើន​រុងរឿង សមប្រកប​ខ្លាំង​ណាស់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង និង​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

មហា​ឆ្នាំមមី ពណ៌​លាភ​ខៀវ លេខ​នាំ​សំណាង​៩៣៧ នៅ​រង្វង់​បី​ថ្ងៃ​ចុងខែ​កក្កដា លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ជាប់​មិន​ដាច់ ឯ​ជីវិត​ការងារ​រមែង​ទទួលផល​ផ្លែផ្កា ជោគជ័យ​ដ៏​ត្រចះត្រចង់ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​ទស្សន៍​ទាយ​ថា ក្នុង​រង្វង់​បួន​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ចូល​មក​ឯង​ៗ រាសី​ឡើង​ខ្ពស់ត្រដែត គិត​អ្វី​ធ្វើ​អ្វី​រមែង​ផ្តល់​ផល​ល្អ បានទ្រព្យ​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ជា​វិជ្ជមាន​ហួស​ពី​ការ​រំពឹង​ទុក មាសប្រាក់​ហូរ​ចូល​ពេញ​ៗ​ដៃ ។

អ្នក​កើត​ឆ្នាំរកា មាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​អះអាង​ថា នៅ​រង្វង់​បី​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​ធំ​មាន​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ លេខ​នាំ​សំណាង​លេខ​២៤៣ ប្រញាប់​បញ្ជូន​សារ​ភ្លាម​មាន​លាភ​មានសំណាង មាន​សិរី​សួស្តី​ហូរ​ចូល ។

មហា​ឆ្នាំរោង បី​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាង​កាន់តែ​ល្អ សម្បូរ​មាសប្រាក់​ចាក់​ចូល​ពេញ​ទូ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង មាស លេខ​នាំ​លាភ​៣៥៨ ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

កំពូល​ឆ្នាំជូត រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់ ។ លេខ​នាំ​មហា​សំណាង​៣៣៣ រង្វង់​បី​ថ្ងៃ​ចុងខែ​នេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ មាស ប្រាក់​ហូរ​ចាក់​ចូល​មក​ឯង​ៗ លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​ៗ​នៅ​ចាំ​ហុច​ឱ្យ​អ្នកជា​និច្ច ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់ ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ស្វាមី​ភ​រិ​យ​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ