ប្រទេសចិន ៖ ព្យុះខ្សាច់ដ៏ធំមួយដែលមានខ្សាច់ហុយគ្របដណ្ដប់កម្ពស់ដល់១០០ម៉ែត្រ កើតមានកាលពីថ្ងៃទី២៥ កក្កដា ក្នុងទីក្រុងចិនមួយ ស្ថិតនៅជិតវាយខ្សាច់ GOBI ភាគពាយ័ព្យចិន។
ព្យុះខ្សាច់នេះមើលទៅហាក់បីដូចជាឆាកនៃខ្សែភាពយន្កពីគ្រោះមហន្តរាយដ៏ធំមួយ ដោយខ្សាច់គ្របដណ្ដប់ជិតបណ្ដាឧទ្យាន ផ្ទះសម្បែង និងអគារនានា ។ គេស្គាល់ថា ជាទីក្រុងសម្បូណ៌ដោយរឿងនិទាន ក្រុង DUNHUANG នេះស្ថិតនៅតាមបណ្ដោយអតីតផ្លូវសូត ក្នុងខេត្តហ្គានស៊ូដែលកាលពីថ្ងៃទី២៥កក្កដា គ្របដណ្ដប់ដោយពពកខ្សាច់់ពណ៌ក្រហមកាម៉ៅ។
ពលរដ្ឋក្រុងនោះម្នាក់រៀបរាប់ប្រាប់កាសែត ក្នុងស្រុកJIMU NEWSថា ព្យុះខ្សាច់បានមកដល់ភ្លាមៗ ហើយគ្របដណ្ដប់ទីក្រុងជិតឈឹង ក្នុងរយៈពេលតែពី៥ទៅ៦នាទី។ គេមើលមិនឃើញព្រះអាទិត្យឡើយ។ ទីក្រុងDUNHUANGពុំធ្លាប់ជួបប្រទះព្យុះខ្សាច់ខ្លាំងបែបនោះ ចាប់តាំងពីច្រើនឆ្នាំមកហើយ។
ក្រុងDUNHUANGត្រូវបានគេស្គាល់ ដោយសាររូងភ្នំMOGAO ដែលមានបដិមាព្រះពុទ្ធ ចាត់បញ្ចូលក្នុងបញ្ជីបេតិកភ័ណពិភពលោករបស់យូនីស្កូ។ ព្យុះខ្សាច់តែងកើតមានញឹកញាប់ ក្នុងតំបន់នោះនានិទាឃរដូវ តែកម្រមានណាស់ក្នុងរដូវក្ដៅ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនសីុនហួ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ