ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ត្រូវហាម​មិន​ឱ្យ​ខាំ​មេដាយ ដោយសារ​ហេតុ​ផល​មួយ

2 ឆ្នាំ មុន

ជប៉ុន ៖ ការ​ខាំ​មេដាយ​ជ័យជម្នះ​ញញឹម​ឈរ​លើ​វេទិកា​ជ័យ​លា​ភី បាន​ក្លាយជា​ប្រពៃណី​មួយ សម្រាប់​អត្ត​ព​លិ​ក​គ្រប់​រូប​ដែល​ចូលរួម​

ជប៉ុន ៖ ការ​ខាំ​មេដាយ​ជ័យជម្នះ​ញញឹម​ឈរ​លើ​វេទិកា​ជ័យ​លា​ភី បាន​ក្លាយជា​ប្រពៃណី​មួយ សម្រាប់​អត្ត​ព​លិ​ក​គ្រប់​រូប​ដែល​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​។ ប៉ុន្តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ អត្ត​ព​លិ​ក​ទាំងអស់ ត្រូវ​បាន​ណែនាំ​មិន​ឱ្យធ្វើ​បែប​នេះ​ឡើយ​។

គណៈកម្មការ​រៀបចំ​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម Twitter ដើម្បី​ក្រើនរំលឹក​អត្ត​ព​លិ​ក​គ្រប់​រូប មិន​ឱ្យ​ខាំ​មេដាយ​ជ័យជម្នះ​ពួក​គេ​ឡើយ​។ ពីព្រោះ​មេដាយ​ទាំងអស់​ត្រូវ​បាន​ផលិត​ចេញពី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​កែ​ច្នៃ ជា​ពិសេស​ទូរស័ព្ទ​ចល័ត​ចាស់​ៗ ដែល​ផ្តល់​ដោយ​ប្រជាជន​ជប៉ុន​។

គម្រោង​ផលិត​មេដាយ​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ត្រូវ​ចំណាយពេល​២​ឆ្នាំ ដើម្បី​ប្រមូល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចាស់​ៗ ដើម្បី​ច្នៃ​ចេញ​ជា​មេដាយមាស​, ប្រាក់ និង​សំ​រិ​ទ្ធ ចំនួន​៥​ពាន់​គ្រឿង ដែល​ត្រូវ​ផ្តល់​ជូន​អត្ត​ព​លិ​ក​ម្ចាស់​ជ័យជម្នះ​។

សូម​ជម្រាប​ជូន​ថា ការ​ផលិត​មេដាយ​ទាំងអស់ ត្រូវ​បាន​ចំណាយ​មាស​សរុប ៣២​គីឡូក្រាម​, ប្រាក់​សរុប ៣,៤៩២.៧​គីឡូក្រាម​, សំ​រិ​ទ្ធ​សរុប ២,១៩៩.៩​គីឡូក្រាម បូក​រួម​និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចាស់​ៗ​ជិត​៨០​តោន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ