ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្មកម្ពុជា-ចិន កំណើននាំចេញខ្ពស់ជាងនាំចូល

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីជាជំងឺកូវីដ ១៩ បានរាតត្បាតយ៉ាងខ្លំាងក្លាយ៉ាងណាក្តី រយៈពេល ៦ ខែដើមឆ្នំា ២០២១ នេះ…

រាជធានីភ្នំពេញ ៖ ទោះបីជាជំងឺកូវីដ ១៩ បានរាតត្បាតយ៉ាងខ្លំាងក្លាយ៉ាងណាក្តី រយៈពេល ៦ ខែដើមឆ្នំា ២០២១ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ៤.៩៥១ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា ២០២០ មានតែជាង ៣.៧៧៦ លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងប្រមាណជាង ៣១% ។

យោងតាមរបាយការណ៍ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ក្នុងឆ្នំា ២០២១ នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនមានទំហំទឹកប្រាក់ជាង ៦៧៣ លានដុល្លារអាមេរិក កើនឡើងជាង ៤២% ខណៈការនំាចូលទំនិញពីចិនចូលកាន់កម្ពុជាមានទឹកប្រាក់សរុបជាង ៤.២៧៧ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ២៩% បើប្រៀបធៀបនឹងពេលដូចគ្នានិងឆ្នំា ២០២០ ។

ជាការកត់សម្គាល់អ្នកសេដ្ឋកិច្ចតែងតែឲ្យតម្លៃដង្ហើមពាណិជ្ជកម្មលើនាំចេញថា ប្រើសើរជាងការនាំចូល ។ កសិផលដែលកម្ពុជាបាននាំចេញមានគ្រាប់ស្វាយចន្ធី ទៅប្រទេសចិនមាន ៣.៥៩០ តោន, ផ្លែចេកស្រស់ ២១១.០៩៧ តោន, ផ្លែស្វាយស្រស់ទៅទីក្រុងហុងកុងជាង ៥០ តោន និងទៅចិន ១០.៤៧៦ តោន, ទឹកស៊ីរ៉ូស្វាយនាំទៅចិន ១៤៨ តោន, ម្រេចនាំទៅកោះតៃវ៉ាន់ ១៥ តោន និងអង្ករនាំចេញទៅចិន ១៤៣.២៩៣ តោន ថយចុះ ៤.៦៥៦តោន ស្មើនឹងជាង ៣% ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បញ្ជាក់ថា «ជារួមកសិផលរបស់កម្ពុជា យើងបានក្តោបក្តាប់ និងជ្រៀតចូលទីផ្សារធំៗ ដូចជាប្រទេសចិន ។ អង្កររបស់យើងត្រូវបានទទួលការពេញនិយមសម្រាប់ទេសចិន ហើយទំនិញកសិផលមួយចំនួនផ្សេងទៀតរបស់យើងត្រូវបានទទួលស្គាល់ហើយ ក៏បាននាំចូលទៅចិន ដូចជាចំណិតដំឡូងមី ចេក ស្វាយជាដើម» ។

សូមជម្រាបថា កម្ពុជារំពឹងថាចិននឹងក្លាយជាទីផ្សារកាន់តែសំខាន់សម្រាប់កសិកផលខ្មែរ ចាប់ពីចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ទៅ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសទំាងពីរចូលជាធរមាននៅឆ្នាំនេះ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បើតាមឯកឧត្តមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មិនត្រឹមបើកទូលាយទីផ្សារកសិផលកម្ពុជាទៅទាន់ទីផ្សារមហាយក្សចិននោះទេ  តែលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្មនេះ អាចផ្តល់ឱកាសដល់កម្ពុជា ទទួលបានការបណ្តុះបណ្តាល ជំនាញ ជាពិសេសអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន ទៀតផង ៕