ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ទេ​លោក​ម្ចាស់​…

8 ឆ្នាំ មុន

តួនាទី ឋានៈ ជាមួយ​ស័ក្តិ​លើ​ស្មា ​បាន​មក​ដោយ​សមត្ថភាព​… ​ដោយ​កិត្តិយស​…​ ដោយ​ការ​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ។ ប៉ុន្តែ​ខ្លះ​ក៏​បាន​មក​ដោយ​ខ្សែ វល្លិ​យោង​ក៏​មាន​ដែរ​…

តួនាទី ឋានៈ ជាមួយ​ស័ក្តិ​លើ​ស្មា ​បាន​មក​ដោយ​សមត្ថភាព​… ​ដោយ​កិត្តិយស​…​ ដោយ​ការ​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ។ ប៉ុន្តែ​ខ្លះ​ក៏​បាន​មក​ដោយ​ខ្សែ វល្លិ​យោង​ក៏​មាន​ដែរ​… ​។

កងកម្លាំង សមត្ថកិច្ច​ប្រដាប់​អាវុធ ដែល​មាន​ភារកិច្ច​បង្ក្រាប​… ​ពិតជា​ខិតខំ​មែនហើយ ទាំង​យប់​ទាំង​ថ្ងៃ​… ​ខ្លះ​រក​ដេក​ពួន​ពេញភ្នែក​អត់​បាន​ទេ ព្រោះ​ចោរ​ធ្វើទុក្ខបុកម្នេញ​ពេក​… ​ពេល​ខ្លះ​សមត្ថកិច្ច​ឯណា​ទៅ​ឈ្នះ​ចោរប្លន់​នោះ ? ពេល​ខ្លះ​ក្រុម​ចោរប្លន់​ហាក់ដូចជា​ខ្លាំង​… ​ឆ្លាត​ជាង​សមត្ថកិច្ច​…​ ។ ទោះបី​សមត្ថកិច្ច​ខិតខំ​ការពារ​សន្តិសុខ​ក្តី​… ​ក៏​ចោរ​ឆ្លៀត​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ពេល​ខ្លះ​បាន​ដោយ​សុវត្ថិភាព​ដែរ ។

មាន​ខណ្ឌ​ និង​ខេត្ត​ខ្លះ​… ​ប៉ូលិស​ក្រោមឱវាទ​អស់​ទឹកចិត្ត​ធ្វើការ​… ​មិន​មាន​ប៉ូលិសតាម​គោលដៅ​…​ កូនចៅ​ចេញរ​កស៊ីក្រៅអស់ ព្រោះ​មេ​គិតតែ​ពី​ផ្ទាល់ខ្លួន​… ​ដល់​ពេល
មាន​ចោរប្លន់​… ​ប្លន់​បាន​ដោយ​សុវត្ថិភាព ទៅ​ហោង​… ​

តើ​មេ​សមត្ថកិច្ច​ខណ្ឌ​ណា ? ខេត្ត​ណា ? គួរតែ​ពិនិត្យ​ឡើង​វិញ​… ​រៀបរយ​ឡើង​វិញ​…

តាម​ការ​កត់សម្គាល់​…​​ មេ​ប៉ូលិស​ខេត្ត​ខ្លះ​ អត់​សហការ​ជាមួយ​អ្នកកាសែត​ទេ​… ​ឃើញ​មុខ​អ្នកកាសែត ​ដូច​មាន​បន្លាក្នុងកែវភ្នែក​… ​សង្ស័យ​ថា អ្នកកាសែត​ធ្វើ​ឱ្យ​គាត់​បាត់បង់​ផលប្រយោជន៍​… ​បាត់បង់​បំណង​របស់​គាត់​… ​ដល់​គិតតែ​ពី​ផល​ពេក​ទៅ​…​ កើត​មាន​អបាយមុខ​…​ ល្បែង​ស៊ី​សង​… ​ចោរលួច ចោរប្លន់ ។​ល​។ ហូរហែ​ទៅ​ហោង​…​។

មិន​និយាយ​ចំ​ពេក​ទេ​…​ កុំឱ្យ​កាន់តែ​ចាត់​ទុក​អ្នកកាសែត​ជាស​ត្រូវ​…​ គ្រាន់តែ​ថា បើ​មាន​អីចឹង​មែនហើយ​… ​គួរ​លះបង់​គំនិត​ទុ​ទ្ទិដ្ឋិ​នេះ​ចោល​ផង​…​​ បាន​ទេ​លោក​ម្ចាស់​…​ហេ ! ហេ !
                     អា​ឡេវ