លេចស្នៀតពិសេស Mike Tyson ក្នុងការប្រកួតប្រដាល់អូឡាំពិកក្រុងតូក្យូ (វីដេអូ)
ជប៉ុន ៖ កីឡាករម៉ារ៉ុក Youness Baalla បានប្រើស្នៀតពិសេសរបស់ Mike Tyson ដោយព្យាយាមបន្លំខាំស្លឹកត្រចៀកកីឡាករនូវែល
ជប៉ុន ៖ កីឡាករម៉ារ៉ុក Youness Baalla បានប្រើស្នៀតពិសេសរបស់ Mike Tyson ដោយព្យាយាមបន្លំខាំស្លឹកត្រចៀកកីឡាករនូវែល
ជប៉ុន ៖ កីឡាករម៉ារ៉ុក Youness Baalla បានប្រើស្នៀតពិសេសរបស់ Mike Tyson ដោយព្យាយាមបន្លំខាំស្លឹកត្រចៀកកីឡាករនូវែលហ្សេឡង់ David Nyika អំឡុងការប្រកួតវិញ្ញាសាប្រដាល់សកលទម្ងន់ធ្ងន់រវាងអ្នកទាំងពីរ នៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។
Baalla បានចៀសផុតពីការដកសិទ្ធិប្រកួត ដោយសារអាជ្ញាកណ្តាលមិនឃើញពីសកម្មភាពបន្លំរបស់គេ។ ប៉ុន្តែទោះបីយ៉ាងណាលទ្ធផលចុងក្រោយ Nyika គឺជាអ្នកទទួលជ័យជម្នះសម្រាប់ការប្រកួតនេះ។
សកម្មភាពគួរឱ្យខ្មាស់អៀនរបស់ Baalla ត្រូវបានចែកចាញលើបណ្តាញសង្គម។ ដោយបានរំលឹកគ្រប់គ្នាដល់សកម្មភាពរបស់ Mike Tyson ដែលបានខាំស្លឹកត្រចៀករបស់ Evander Holyfield ក្នុងការប្រកួតទម្ងន់ធ្ងន់ កាលពីឆ្នាំ ១៩៩៧។ ដែលគ្រានោះបញ្ចប់ទៅដោយ Mike Tyson ត្រូវបានដកសិទ្ធិប្រកួត (កំណត់ឱ្យចាញ់)។
អំឡុងពេលការប្រកួត កីឡាករ Nyika ក៏បានធ្វើការតវ៉ាជាមួយអាជ្ញាកណ្តាលផងដែរ។ ប៉ុន្តែពុំមានការពិន័យណាមួយត្រូវបានធ្វើឡើងទេ ដោយសារអាជ្ញាកណ្តាលមិនបានឃើញដោយផ្ទាល់ពីសកម្មភាពខុសឆ្គងរបស់កីឡាករ Baalla។ ខណៈជ័យជម្នះរបស់ Nyika ធ្វើឱ្យគេបន្តឡើងទៅវគ្គ៨នាក់ចុងក្រោយ ដោយត្រូវតទល់ជាមួយនឹងកីឡាករសាធារណរដ្ឋបេឡារុស្ស Uladzislau Smiahlikau៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ