ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វារមាស គួរថែទាំបែបណាដើម្បីឱ្យមានសុខភាពល្អ និងគ្មានក្លិនអាក្រក់ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទ្វារមាស គឺជាកន្លែងឯកជនយ៉ាងសំខាន់​សម្រាប់ស្រ្តី ដែលងាយប្រឈមនឹងបញ្ហាក្លិន ក៏ដូចជាការបង្ករោគ ។ ការថែទាំ និងរក្សាអនាម័យ គឺជាការចាំបាច់…

រាជធានីភ្នំពេញ ៖ ទ្វារមាស គឺជាកន្លែងឯកជនយ៉ាងសំខាន់​សម្រាប់ស្រ្តី ដែលងាយប្រឈមនឹងបញ្ហាក្លិន ក៏ដូចជាការបង្ករោគ ។ ការថែទាំ និងរក្សាអនាម័យ គឺជាការចាំបាច់ ដើម្បីរក្សាតំបន់សម្ងាត់នេះមានសុខភាពល្អ ។ តើត្រូវថែបែបណាខ្លះ ដើម្បីឱ្យកន្លែងនោះមានសុខភាពល្អ ?

១. ត្រូវចូលបន្ទប់ទឹក ក្រោយរួមភេទរួច ៖ នៅពេលដែលមនុស្សស្រីរួមភេទរួច ត្រូវតែលាងសម្អាតកន្លែងទាំងនោះ ។ ដូចនេះមុនពេលដែលអ្នកលាង សម្អាត អ្នកត្រូវតែបត់ជើងតូចជាមុនសិន ទើបវាអាចជួយបញ្ចេញមេរោគនៅពេលដែលអ្នករួមភេទរួច ព្រោះពេលដែលអ្នករួមភេទ មេរោគទាំងនោះនឹងអាចរត់ចូលទៅក្នុងនោះបាន មានតែនោមទេដែលអាចជួយបញ្ចេញមេរោគទាំងនោះចេញមកអស់បាន ។

២. កុំស្លៀកខោក្នុងតឹងពេក ៖ អ្នកមិនត្រូវស្លៀកខោក្នុងដែលតឹងពេកទេ ព្រោះខោអាចប៉ះនឹងកន្លែងខាងក្រោមរបស់អ្នកខ្លាំងពេក ជាហេតុដែលអាចធ្វើឱ្យវាមិនអាចដកដង្ហើមបានទេ ថែមទាំងធ្វើឱ្យខ្វះជាតិទឹកទៀតផង ម្យ៉ាងទៀតវានឹងអាចធ្វើឱ្យវាមានក្លិនមិនល្អ ។

៣. ជម្រះរោម ៖ អ្នកត្រូវតែជម្រះរោមខាងក្រោមចេញនៅពេលដែលវាដុះច្រើន ព្រោះវាអាចជួយកាត់ក្លិនមិនល្អចេញបាន ប៉ុន្តែមិនត្រូវកោរចេញអស់នោះទេ គ្រាន់តែអ្នកយល់ថាវាមានអារម្មណ៍ស្រួលទៅបានហើយ ព្រោះបើអ្នកទុកច្រើន វាអាចធ្វើឱ្យកន្លែងនោះមិនអាចដកដង្ហើមបានឡើយ ។

៤. ប្រើទឹកអនាម័យ ៖ នៅពេលដែលអ្នកលាងសម្អាត អ្នកគួរតែប្រើទឹកអនាម័យដើម្បីលាងសម្អាត ដោយមិនត្រូវប្រើសាប៊ូធម្មតានោះទេ ព្រោះវាអាចធ្វើឱ្យទ្វារមាសអ្នកមានបញ្ហា ។ នេះក៏ដោយសារតែសាប៊ូមានកម្រិត pH ខុសពីទឹកអនាម័យដែលផលិតឡើងសម្រាប់អនាម័យទ្វារមាស ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ 099 666 707 / 099 666 708 / 016 889 625 ៕