ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​ខណ្ឌដង្កោ​និង​ចៅអធិការ​វត្ត​ជើងឯក ចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​១០០​គ្រួសារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ចូលរួម​ជាមួយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ឧត្តម​មាន​ជ័យ​ព្រះបាទ​ជាន់​ឯក​ ហៅ​វត្ត​ជើងឯក​…

រាជធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ចូលរួម​ជាមួយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ឧត្តម​មាន​ជ័យ​ព្រះបាទ​ជាន់​ឯក​ ហៅ​វត្ត​ជើងឯក​ ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ​បាន​នាំ​អំណោយ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​១០០​គ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ។

លោក នុ​ត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ដែល​ជា​និច្ចកាល​តែង​​តែ​បាន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា ហើយ​តែងតែបាន​ចូលរួម​ចំណែក​ក្នុង​ការ​ប្រគេន​នូវ​ទេយ្យវត្ថុ និង​ចែក​អំណោយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ ។

លោក​អភិបាល​ខណ្ឌ​ក៏​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាំ​យក​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែងតែបាន​គិតគូរ​ពី​សុខទុក្ខ និង​ការ​លំបាក​នានា​របស់​បងប្អូន ។

សម្ភារៈ​ដែល​ត្រូវ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ឱកាស​នោះ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន អង្ករ​២០​គីឡូក្រាម មី​១០​កញ្ចប់ ទឹកក្រូច​១០​កំប៉ុង ស្ករស​២​គីឡូក្រាម ទឹកស៊ីអ៊ីវ​១​ដប ទឹកដោះគោ​១​កំប៉ុង មុង​១ ភួយ​១ កន្ទេល​១ និង​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ ៕