ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងលម្អិតថាឪពុកម្តាយត្រូវយកឯកសារអ្វីខ្លះពេលនាំកូនអាយុ១២-១៧ឆ្នាំចាក់វ៉ាក់សាំងកូវីដ-១៩

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ អាច​នឹង​ត្រូវ​ប្រើប្រាស់​សំបុត្រ​កំណើត ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​ឃុំ សង្កាត់ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ អាច​នឹង​ត្រូវ​ប្រើប្រាស់​សំបុត្រ​កំណើត ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​ឃុំ សង្កាត់ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ។

លោក​វេជ្ជបណ្ឌិត គួ​យ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​ថា កុមារ​ចាប់​អាយុ​១២ ដល់​ក្រោម​១៨ ឆ្នាំ មាន​ប្រមាណ​ជាង​១៧​ម៉ឺន​នាក់​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ នៅ​ពេល​ខាង​មុខ​នេះ​ដោយ​ស្ម័គ្រចិត្ត ។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ៖«​កុមារ​ចាប់ពី​១២ ដល់​ក្រោម​១៨​ឆ្នាំ ដែល​ចាក់​វ៉ាក់សាំង​បាន​មាន​អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត ។ ប៉ុន្តែ​យើង​មិន​ទាន់​មាន​គោលការណ៍​តែ​មនុស្ស​ធំ (​អាយុ​១៨​ឆ្នាំ​) ១. អត្តសញ្ញាណ​បណ្ណ ២.​សំបុត្រ​កំណើត ៣.​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​» ។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​នេះ​ខ្ញុំ​គិត​ថា ចំពោះ​យុវជន​ខ្លះ​មាន​ខ្លះ​មិន​ទាន់​មាន ។ បើ​មាន​យើង​យក​អត្តសញ្ញាណ​បណ្ណ តែបើ​អត់​យើង​សំបុត្រ​កំណើត និង​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ។

លោក​វេជ្ជបណ្ឌិត​បាន​គូសបញ្ជាក់​ថា «​អី​ញ្ចឹ​ង​កុមារ​មាន​អាយុ​១២​ឆ្នាំ​ឡើង ឬ​អ្នក​មិន​ទាន់​មាន​អត្តសញ្ញាណ​បណ្ណ​យើង​យក​លិខិត​សំបុត្រ​កំណើត ឬ​លិខិតបញ្ជាក់​កំណើត​ពី​អាជ្ញាធរ​មូលដ្ឋាន​» ។

ចំណែក​លោក​វេជ្ជបណ្ឌិត លី មក​រា ប្រធាន​មន្ទីរពេទ្យ​ក្រុម​តា​ខ្មៅ​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​លោក​មិន​ទាន់​បានការ​ណែនាំ​នៅឡើយ​ទេ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គ្រាន់តែ​ដឹង​ថា មាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ សម្រាប់​ចាក់​ជូន​ក្មេង​ៗ ចាប់ពី​អាយុ​ពី​១២​ឆ្នាំ ក្រោម​១៨​ឆ្នាំ ទៅ​តាម​ស្រុក​មួយ​ៗ​ក្នុង​ខេត្តកណ្តាល​រួច​ហើយ ។ ប៉ុន្តែ​កំណត់​យក​ថ្ងៃ​ណា​សម្រាប់​ចាក់ ឬ​យក​ឯកសារ​អ្វីខ្លះ​យើង​មិន​ទាន់​ទទួល​បាន​នៅឡើយ​ទេ ។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​នេះ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​ជឿជាក់​ថា មានការ​ស្មុគស្មាញ​ជាង​ការ​ចាក់​មនុស្ស​ចាស់​ពីព្រោះ​ថា មនុស្ស​មាន​ឯកសារ​អត្ត​ញ្ញាណ​បណ្ណ​ហើយ​ការ​បញ្ចូល​ក្នុង​ប្រព័ន្ធ​មាន​ភាព​ងាយស្រួល ចំណែក​ក្មេង​អត់​មាន​អត្តសញ្ញាណ​បណ្ណទេ គឺ​មាន​តែ​សំបុត្រ​កំណើត ។

ដូច្នេះ​កាល​ប្រើ​សំបុត្រ​កំណើត គឺ​មានការ​ពិបាក​ជាង​ការ​ប្រើ​អត្ត​ស ញ្ញាណ​បណ្ណ​បន្តិច​» ។ លោក​វេជ្ជបណ្ឌិត​គូសបញ្ជាក់​ថា ៖«​អ្វី​ដែល​សរុប​មក គឺ​មក​ដល់​ពេល​នេះ​យើង​មិន​មានការ​ណែនាំ ឬ​កំណត់​ច្បាស់​នៅឡើយ​ទេ ហើយ​យើង​កំពុង​តែ​រង់ចាំ​ពី​ក្រសួងសុខាភិបាល​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​វេជ្ជ បណ្ឌិត លី មក​រា បាន​លើក​ឡើង​ថា​នៅ​ក្នុង​ខេត្តកណ្តាល​មានស្រុក​ចំនួន​៣ មាន​កុមារ​អាយុ​១២​ដល់ ក្រោម​១៨​ឆ្នាំ មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ (​ស្រុក​ស្អាង ស្រុក​កោះធំ​និង​ស្រុក​ខ្សាច់កណ្តាល​) ។ ចំណែក​ស្រុក​ផ្សេង​ទៀត​មាន​តែ​ជាង ១​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ ។ លោក​វេជ្ជបណ្ឌិត​បាន​គូសបញ្ជាក់​ថា ៖​ក្មេង​ដែល​ត្រូវ​ចាក់​ជូន​ក្មេង​ៗ​សរុប​ប្រហែង​១៧​ម៉ឺន​នាក់ ។

ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ក៏​បាន​អំពាវនាវ​ដល់​មាតាបិតា​អាណាព្យាបាល​នាំ​កូនចៅ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​គ្រប់​គ្នា​ពីព្រោះ​ថា វ៉ាក់សាំង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ខិតខំ​ណាស់ ទំ​រាំ​បាន​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ ។

លោក​វេជ្ជបណ្ឌិត បាន​គូសបញ្ជាក់​ថា​៖« ខ្ញុំ​សូម​អំពាវនាវ​ដល់​មាតាបិតា​ទាំងអស់​ជឿ​ទុកចិត្ត​លើ​ប្រមុខ​រាជរដ្ឋាភិបាល​ពីព្រោះ​មក​ដល់​ពេល​នេះ​លោក​លះបង់​ខ្លាំង​ណាស់ ក្នុង​ការ​ចរចា ដើម្បី​សុំ​ទិញ​យ៉ាងម៉េច ជើ​ម្បី​បាន​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​យើង ។ វ៉ាក់សាំង នេះ​មិន​ចេះ​តែ​ធ្វើ​នោះ​ទេ គឺ​វ៉ាក់សាំង​នេះ​ត្រូវ​អង្គការ​សុខភាព​ពិភព លោក​បាន​ទទួលស្គាល់​រួច​ហើយ​»​។

លោក​បាន​ស្នើ​សុំ​មាតាបិតា​កុំ​ជឿ​លើ​ឃោសនា​ពី​សំណាក់​មនុស្ស​អ​គិត​មួយ​ចំនូ​ន ដើម្បី​យក​វេទិការ​ផ្តេសផ្តាស ។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​នេះ​ដែរ លោក សេក ណា​រិ​ន ជា​ពលរដ្ឋ​រស់នៅ​ខេត្ត កណ្តាល​បាន​បញ្ជាក់​ថា​«​លោក​បាន​ត្រៀម​រួច​ហើយ ក្នុង​ការ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​កំណត់​នេះ ។ ពេល​ចាក់​វ៉ាក់សាំង​រួច​ហើយ​កូន​ខ្ញុំ​អាច​ចូល​រៀន​បាន » ។

យ៉ាងណា​ក្តី​លោក ណា​រិ​ន បាន​ចាក់​វ៉ាក់សាំង​រួច​បាន​លើក​ឡើង​ថា​ការ​ចាក់​វ៉ាក់សាំង​នេះ​មិន​បាន​ប៉ះពាល់​អ្វី​ដល់​សុខភាព​លោក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន​ក្នុង​ខ្លួន​គាត់​ផង​ដែរ​៕