ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​បើ​បាន​ជួប ឬ​ស្គាល់​បុគ្គល​ឈ្មោះ សឿង វុ​ត្ថា (​ផ្ទុក​កូ​វី​ដ​-១៩) សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០២១​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ជួប ឬ​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០២១​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ជួប ឬ​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ឈ្មោះ សឿង វុ​ត្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ប្រសិនបើ​ដឹង​ពី​ដំណើរ​របស់​បុគ្គល​នេះ ឬ​បាន​ប្រទះ​ឃើញ ឬ​ស្គាល់​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វី​ដ​-១៩​នេះ ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បានអោយ​ដឹង​មូលហេតុ​ថា ឈ្មោះ សឿង វុ​ត្ថា ត្រូវ​បាន​ធ្វើតេស្ដ​រក​ឃើញ​វិជ្ជមាន មេរោគ​កូ​វី​ដ​-១៩ នៅ​ពេល​ចូល​ទៅ​ទទួល​សេវា​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ព្រះ​អង្គឌួង កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ។ ដោយសារ​តែ​ការ​វះកាត់​របួស ឈ្មោះ សឿង វុ​ត្ថា ត្រូវ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះ​អង្គឌួង មួយ​រយៈពេល​ខ្លី​សិន មុន​ពេល​ត្រូវ​រៀបចំ​ប​ញ្ចូ​ន​បន្ត​ទៅ​មណ្ឌល​ព្យាបាល ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​បន្ទាប់ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ បុគ្គល​រូប​នេះ បាន​បាត់​ខ្លួន​ពី​មន្ទីរពេទ្យ ព្រះ​អង្គឌួង និង​មិន​អាច​ទាក់ទង​បាន​រហូត​មក​ដល់​ពេល​នេះ ។

សូម​តាមដាន​សុខភាព​របស់​ខ្លួន ឬ​ប្រសិនបើ​មាន​អាកា​រៈ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វើតេស្ដ ៕