ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួនលោក​ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​២៨ ​កក្កដា ឆ្នាំ​២០២១ បាន​អនុវត្ត​ដីកា​បង្គ​ប់​ឲ្យ​នាំ​ខ្លួន ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី ពាក់​ពន្ធ​ពី​បទ​.​លួច​លក់​អចលនវត្ថុ​អ្នក​ដ​ទៃ​.​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បែក​បក និង​ភូមិ​ស្វាយចេក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​២៨ ​កក្កដា ឆ្នាំ​២០២១ បាន​អនុវត្ត​ដីកា​បង្គ​ប់​ឲ្យ​នាំ​ខ្លួន ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី ពាក់​ពន្ធ​ពី​បទ​.​លួច​លក់​អចលនវត្ថុ​អ្នក​ដ​ទៃ​.​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បែក​បក និង​ភូមិ​ស្វាយចេក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ ដែល​បទល្មើស​មាន​ចែង​ឲ្យ​ផ្តន្ទាទោស តាម​បញ្ញតិ​មាត្រា​២៥៥ នៃ​ច្បាប់​ភូមិបាល ។

ជនសង្ស័យ​ឈ្មោះ ខៀវ ផ​ល្លី ភេទ​ប្រុស អាយុ​៥០​ឆ្មាំ មុខរបរ ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី ស្នាក់​នៅផ្ទះ​លេខ​១៤P០៨ ផ្លូវ​លេខ​៦១៤ ភូមិ​ស្វាយចេក សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ប្រធាន​សហគមន៍​ខាងលើ​នេះ​គឺ​អនុវត្ត​តាម​ដិ​កា​បង្គាប់​នាំ​ខ្លួន របស់​លោក កេ​ត សុ​ជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ ​ត្រូវ​បាន​សមត្ត​កិច្ចនាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ដដែល​នេះ ដើម្បី​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​នីតិវិធី ។

ដើមចម​បណ្តាល​ឲ្យ​មានការ​ចាប់ខ្លួន ប្រធាន​សហគមន៍​រូប​នេះ ជនសង្ស័យ​ឈ្មោះ ខៀវ ផ​ល្លី ត្រូវ​បាន​តំណាង​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ពី​បទ​.​លួច​លក់​អចលនវត្ថុ​អ្នក​ដ៏​ទៃ បន្ទាប់​តំណាង​អយ្យការ​បាន​ធ្វើការ​បើ​ការ​ស៊ើបអង្កេត​ឃើញ​ថា​ឈ្មោះ ខៀវ ផ​ល្លី និង​បក្ខពួក​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដ៏​ទៃ ។ ក្រោយ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ទើប​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក កេ​ត សុ​ជាតិ ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី ។

ចៅក្រម​ស៊ើបសួរ​ក៏​បាន​ចេញ​ដិ​កា​បង្គាប់​ឲ្យ​ឈ្មោះ ខៀវ ផ​ល្លី ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ចំនួន​ពីរ​លើក តែ​បុគ្គល​ឈ្មោះ ខៀវ ផ​ល្លី គេចវេស​មិន​ព្រម​ចូលខ្លួន​តាម​ដីការ​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ ទើប​នៅ​ដំណាក់កាល​ចុង​ក្រោយ​តុលាការ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ស្មើ​និង​ចាប់ខ្លួន ជាក់ស្តែង​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​បាន​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ដល់​ផ្ទះ​តែ​ម្តង ។

អង្គហេតុ​ក្នុង​សំណុំរឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ខៀវ ផ​ល្លី បាន​ប្រើប្រាស់​រូបភាព​ប្រមូល​បងប្អូន​កូនក្មួយ​សាច់​សារ​លោហិត និង​បក្ខពួក​ផ្សេង​ៗ ទៀត ទៅ​ចាប់​យក​ដី​អ្នក​ដ៏​ទៃ ចូល កាន់កាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ រហូត​ដល់​ជាង​៣៣​ខ្ទម​តូច ៗ​ដោយ​អះអាង​ថា​ជា​ដី​របស់​សហគមន៍ សល់​ពី​ការ​បែងចែក​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ធាតុ​ពិត​គឺ​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ពិត ប្រាកដ​ក្នុង​បញ្ជី​សហគមន៍​នោះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​ដោះស្រាយ​ចែក​ដី​ឲ្យ​សាងសង់​ផ្ទះ​នៅ ថែម​ទាំង​ធ្វើ​ប្លង់​រឹង​ជូន​រួចរាល់​ទៀត​ផង ដោយ​ពុំ​មាន​សេសសល់​ដី​ឬក៍​ពុំ​មាន​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​ដី​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​មូលដ្ឋាន ក៍​ដូច​ជា​ការ​អំណះអំណាង​របស់​សមាជិក​ក្នុង​សហគមន៍ ។

ដី​ដែល​ឈ្មោះ ខៀវ ផ​ល្លី និង​បក្ខពួក​បាន​ចូល​រំលោភ​កាន់កាប់​នោះ គឺជា​ដី​ដែល​មាន​ម្ចាស់​ត្រឹមត្រូវ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​មាន​លិខិតបញ្ជាក់​អំពី​ប្រ​វត្ត​កាន់កាប់​ដី​ច្បាស់លាស់​ពី​ម្ចាស់​ដើម ដែល​ទទួលស្គាល់​ដោយ​លោក​មេ​ភូមិ​និង​លោក​ចៅសង្កាត់​គោ​គរ​ការ ។ ហើយ​សាលាសង្កាត់​គោក​រកា​ក៏​ធ្លាប់​បាន​ជូនដំណឹង​ហាមឃាត់​ឈ្មោះ ខៀវ ផ​ល្លី ឲ្យ​បញ្ឈប់​សកម្មភាព​សាងសង់​សំណង់​លើ​ដី​អ្នក​ដ៏​ទៃ​នោះ​តទៅ​ទៀត​ដែរ រួម​ទាំង​ជូនដំណឹង​ឲ្យ​ឈ្មោះ ខៀវ ផ​ល្លី និង​បក្ខពួក​រុះរើ​សំណង់ អាណា​ធិ​ប​តេ​យ្យ ចេញ​ពីលើ​ដី​ដែល​មាន​ម្ចាស់​គេ​កាន់កាប់​ត្រឹមត្រូវ​តាម​ច្បាប់ ។

ប៉ុន្តែ​បុគ្គល​ឈ្មោះ ខៀវ ផ​ល្លី មិន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដោយសារ​រូបគេ​ប្រកាន់​ជំហរ​(​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​) ។ ប្រការ​ដូច​បាន​រៀបរាប់​នេះ ប្រជាពលរដ្ឋ​ម្ចាស់​ដី សម្រេចចិត្ត​ពឹងពាក់​មេធាវី​ឲ្យ​ជួយ​ការពារ​ក្តី ដើម្បី​តតាំង​ជាមួយ​ជន​ឈ្មោះ ខៀវ ផ​ល្លី តាម​ផ្លូវច្បាប់​នោះ ៕

អត្ថបទសរសេរ ដោយ