ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​មានអ្នក​​ឆ្លង​ក្នុង​១​ថ្ងៃ​៧៤​នាក់​​និង​ស្លា.ប់​កើនឡើង​៨៤​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​​ខេត្តបន្ទាយមានជ័យ​​មាន​អ្នក​ឆ្លង​កូ​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​​ខេត្តបន្ទាយមានជ័យ​​មាន​អ្នក​ឆ្លង​កូ​វី​ដ​.១៩ ​ក្នុង​សហគមន៍​ក្នុង​១​ថ្ងៃ​មាន​ចំនួន​៧៤​នាក់ ​ដោយឡែក​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​រកឃើញករណី​វិជ្ជមាន​កូ​វី​ដ​.១៩​មាន​ចំនួន​៧១​នាក់​ និង​ករណី​ស្លា.ប់​បាន​កើនឡើង​ដល់​៨៤​នាក់​ហើយ​។

លោក​បាន​បញ្ជាក់​ថា​ ​កាលពី​​ថ្ងៃ​ទី​២៧ ខែ​ក​ក្កដា ឆ្នាំ​២០២១​នេះ​ ខេត្តបន្ទាយមានជ័យ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​.១៩​មាន​ចំនួន​៧៤​នាក់​(ស្រី​៣៨​នាក់​) ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍​ ២០ កុម្ភៈ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​.១៩​សរុប​​ចំនួន​១០.៥១០​នាក់​ (ស្រី​៥.២១២​នាក់) អ្នក​វិជ្ជមាន​កូ​វី​ដ​.១៩ ​ដែល​ជាសះ​ស្បើយ​មាន​ចំនួន​៧.១៤៩​នាក់​ (ស្រី​១.៥០៩​នាក់) អ្នក​ដែល​កំពុង​សំរាក​ព្យាបាល​​មាន​ចំនួន​៣.០៧០​នាក់​(ស្រី​១.៥០៧​នាក់) និង​ករណី​ស្លា.ប់​ដោយ​​កូ​វី​ដ ​មាន​ចំនួន​សរុប​៨៤​នាក់​ (ស្រី​៤២​នាក់​) ក្នុងនោះ​ស្លា.ប់​ក្រៅ​មន្ទី​ពេទ្យ​មាន​ចំនួន​១៣​នាក់​ ដោយមាន​ជនជាតិ​បរទេស​ចំនួន​៥​នាក់​ (ស្រី​៣​នាក់​) ក្នុងនោះ​ជនជាតិ​ថៃ​២​នាក់​ និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​៣​នាក់​។

លោក​បាន​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី​២៧ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២១​នេះ​ដែរ ​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ តាម​ច្រក​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​២២៩​នាក់​ (ស្រី​១០៦​នាក់​) រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​.១៩​ មាន​ចំនួន​៧១​នាក់​ (ស្រី​៣៦​នាក់) បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​២៦ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២១​ ពលករ​មាន​ចំនួន​២១៧​នាក់​ (ស្រី​១០៣​នាក់) រកឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​.១៩​ មាន​ចំនួន​៦៥​នាក់​ (ស្រី​៣១​នាក់​) ហើយ​ពលករ​ចូល​មក​កម្ពុជា​វិញ​ ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​​​សហគមន៍ ២០ កុម្ភៈ ​មាន​ចំនួន​៩០.៤២៣​នាក់ (​ស្រី​៤០.៨២៤​)នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ