ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដោយ​កូ​វី​ដ​១៩ថយចុះ,ព្យាបាល​ជា​កើន​​ជិត​១​ពាន់នាក់ ឯឆ្លង​ថ្មីថែមជាង​៧០០​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល ​នៅ​ថ្ងៃ​ទី​២៨​ កក្កដា ​ឆ្នាំ​២០២១​ថា​ ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​ថយ​ចុះ​មក​ត្រឹម​១៥​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​ជា​ជិត​១​ពាន់​នាក់ និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​៧០០​នាក់​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា​៖…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល ​នៅ​ថ្ងៃ​ទី​២៨​ កក្កដា ​ឆ្នាំ​២០២១​ថា​ ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​ថយ​ចុះ​មក​ត្រឹម​១៥​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​ជា​ជិត​១​ពាន់​នាក់ និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​៧០០​នាក់​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា​៖ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី បន្ថែម​766 នាក់​ទៀត ជា​សះស្បើយ967នាក់ និង​ស្លាប់15 នាក់​ ​។ ក្រសួង​បាន​លើក​ឡើង​ថា ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​នេះ​ មានករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុ​ម្ភះ ​មាន​ចំនួន​459 នាក់​នឹងករណី​ឆ្លង​ចូល​ពី​អ្នកដំណើរ​ពី​បរទេស 307 នាក់​។​ចំនួន​ឆ្លង​ថ្មី​នេះ​គេ​ឃើញ​ថា​អត្រា​ចាំ​ចូល​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​ច្រើន​ជាង​ពី​ថ្ងៃ​២៧​ក​ក្ត​ដា ដែល​មាន​តែ​ចំនួន​២៦២​នាក់​។

ក្រសួង​បាន​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានអ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​សរុប 75,152 នាកអ្នកជា​សះស្បើយ​67,692 នាក់នឹង អ្នក​ស្លាប់​កើន​ដល់ 1,339 នាក់​៕​

អត្ថបទសរសេរ ដោយ