ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើ​ក្មេង​ស្ទាវ​បានបង្ក​ការផ្អើល​​ដល់ពលរដ្ឋ​តាមផ្លូវ​ក្នុង​​​ក្រុង​សិរី​សោ​ភ័ណ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖​ កម្លាំង​អាវុធហត្ថ​បានធ្វើការចាប់ខ្លួន​ក្មេងស្ទាវម្នាក់ក្នុង​ចំណោម​៣​នាក់​​ ដោយបញ្ជូន​ទៅកាន់​តុលាការ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៦​ កក្កដា​ ក្រោយធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ​០២​គ្រឿង​ដេញ​កាប់​និង​គប់​ដុំ​ថ្ម​ទៅ​លើ​ក្មេង​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ ពិសេសអ្នកធ្វើដំណើរ​តាមផ្លូវ​ក្នុង​​​ក្រុង​សិរី​សោភ័ណ ។…

ខេត្ត​បន្ទាយមានជ័យ ៖​ កម្លាំង​អាវុធហត្ថ​បានធ្វើការចាប់ខ្លួន​ក្មេងស្ទាវម្នាក់ក្នុង​ចំណោម​៣​នាក់​​ ដោយបញ្ជូន​ទៅកាន់​តុលាការ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៦​ កក្កដា​ ក្រោយធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ​០២​គ្រឿង​ដេញ​កាប់​និង​គប់​ដុំ​ថ្ម​ទៅ​លើ​ក្មេង​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ ពិសេសអ្នកធ្វើដំណើរ​តាមផ្លូវ​ក្នុង​​​ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ត្រី​យ៉ា​ន់ សុវណ្ណ មេ​បញ្ចា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា​៖​ យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២០​ កក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ខ្មៅ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​CD ពណ៌​ខ្មៅ​១​គ្រឿង បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ និង​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​ដៃ​ខាងឆ្វេង​០១​កន្លែង និង​បែក​អាវ​ម៉ូតូ​ខាងស្ដាំ​១​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ក្រុម​ក្មេង​ស្ទាវ​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ និង​ដោយ​ទទួល​បាន​នូវ​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ផង និង​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​សួរនាំ​អំពី​ដំណើររឿង​ដែល​បាន​កើត​ឡើង​ព្រមទាំង​ប្រមូល​រាល់​ភស្ដុ​តាង ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ដើម្បី​យក​រូបភាព​តាម​រយ​:​កាមេរ៉ា​សុវត្ថិភាព​ ទើប​ឈាន​ដល់កំណត់​បាន​ពីមុខ​សញ្ញា​នោះ ។

លោក​មេបញ្ជាការបាន​បន្ត​ទៀត​ថា​៖ ដោយ​ផ្អែក​លើ​រូបភាព​កាមេរ៉ា​សុវត្ថិភាព លោក​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​២១ កក្កដា បាន​រក​ឃើញ​ក្រុម​ក្មេង​ស្ទាវ​នៅ​ចំណុច​តារាង​បាល់​តា​កី ស្ថិត​ក្នុងភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ពេល​នោះ​កម្លាំង​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប តែ​ក្រុម​ក្មេង​ស្ទាវ​ដឹងខ្លួន​ទាន់​ហើយ​រត់គេច​ខ្លួន​អស់ បន្សល់​ទុក​នៅ​តែ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គុ​ប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1U-6386 ។ ​

ទន្ទឹម​នោះ​ដែរ​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១៩ ​និង​៣០​នាទី ថ្ងៃ​ទី​២៦ ​កក្កដា ឆ្នាំ​២០២១ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យូរ បញ្ញា ហៅ​ខ្នារ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ចំណុច​ផ្លូវ​ចុះ​រោងចក្រ​ទឹក​ស្អាត ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ រួម​ទាំង​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​CD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1V-4750 ដែល​ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ហើយ​បញ្ជូន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ ។

ជនសង្ស័យ​រូប​នេះ បាន​ឆ្លើយ​សារភាព​ថា ​នៅ​ថ្ងៃ​កើតហេតុ រូបគេ​មាន​គ្នា​ចំនួន​០៤​នាក់​មាន​៖ ១/-​គឺជា​រូប​ខ្លួន ឈ្មោះ យូរ បញ្ញា (​ខ្នារ​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ២/-​ឈ្មោះ អាំង ពុ​យ​រាំង (​បារាំង​) ភេទ​ប្រុស អាយុ​ប្រហែល​១៧​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ៣/-​ឈ្មោះ រ័​ត្ន អាយុ​ប្រហែល​១៦​ឆ្នាំ មិន​ស្គាល់​លំនៅ​ដ្ឋា​ន​។​៤/-​មិន​ស្គាល់ឈ្មោះ ត្រូវជា​មិត្ត​ភ័​ក្រ​របស់​ឈ្មោះ រ័​ត្ន ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ផេ​ម ទីណា ភេទ​ប្រុស ពិតប្រាកដ​មែន ដោយ​ឈ្មោះ រ័​ត្ន យក​កាំបិតប៉័ងតោ​គប់ និង​ឈ្មោះ បារាំង បាន​គប់​ដុំ​ថ្ម ទៅ​លើ​ឈ្មោះ ផេ​ម ទីណា ផង​ដែរ ចំណែក​រូបគេ​ជា​អ្នក​ឌុ​ប​ឈ្មោះ រ័​ត្ន តែ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​បញ្ជាក់​ថា​៖​ដោយ​ផ្អែក​លើ​ភស្ដុ​តាង និង​ចម្លើយ​សារភាព ព្រមទាំង​ផ្អែក​លើ​ពាក់​បណ្ដឹង​របស់​ជន​រង​គ្រោះ និង​សាក្សី ។​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ចំពោះ​បក្សពួក​ដែល​នៅ​សល់​កម្លាំង​អាវុធហត្ថ​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ដោយ​មិន​ទុក​ឲ្យ​ពួក​នេះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នោះ​បាន​ទៀត​ឡើយ ៕​

អត្ថបទសរសេរ ដោយ