ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា នៅ​តែធ្វើឱ្យមាន​មន្ទិល​រឿង​មានកូន​ស្រីស្អាតពេញ​វ័យ​​ក្រមុំ​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេលនេះ ​តារាចម្រៀង​នាង ពេជ្រ សោភា នៅ​តែ​បន្ត​ធ្វើ​អោយ​មហាជន​នៅ​តែ​មាន​មន្ទិល​នៅឡើយ​ពាក់ព័ន្ធ​ទៅ​នឹងនាង​មានកូន​ស្រី​ម្នាក់​ ដែល​មាន​វ័យ​ពេញក្រមុំ​ទៅហើយ ​។ វា​មិនមែន​ជា​រឿង​ថ្មី​ទេ​…

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេលនេះ ​តារាចម្រៀង​នាង ពេជ្រ សោភា នៅ​តែ​បន្ត​ធ្វើ​អោយ​មហាជន​នៅ​តែ​មាន​មន្ទិល​នៅឡើយ​ពាក់ព័ន្ធ​ទៅ​នឹងនាង​មានកូន​ស្រី​ម្នាក់​ ដែល​មាន​វ័យ​ពេញក្រមុំ​ទៅហើយ ​។ វា​មិនមែន​ជា​រឿង​ថ្មី​ទេ​ ពាក់ព័ន្ធ​បញ្ហា​នេះ ពោល​កន្លង​មក​ មាន​បណ្តាញ​សារព័ត៌​នៅ​ស្រុក​ជា​បន្តបន្ទាប់​ បាន​ធ្វើការ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នូវ​ការ​សង្ស័យ​ថា ពេជ្រ សោភា ទំនងជា​មានការ​កូន​ស្រី​ម្នាក់ ខ​ណៈ​ពេល​កូនស្រី​ម្នាក់​នោះ​ មានមុខមាត់​ស្រ​ដៀង​នាង និង​រស់នៅ​ផ្ទះ​ជាមួយ​នាង​រៀងរាល់ថ្ងៃ​។

យ៉ាងណា​បញ្ហា​នេះ ​កន្លង​មក ពេជ្រ សោភា មិន​ដែល​ទទួលស្គាល់​នោះ​ឡើយ ប៉ុន្តែ​នាង​ក៏​ហាក់​មិន​មានការ​ខឹងសម្បារ​នៅ​ពេល​មានការ​ចុះ​បែប​នេះ​ពី​រូប​នាង​ឡើយ ​។ ជា​ការ​កត់សម្គាល់​ជា​ថ្មី​ម្តងទៀត ​កាល​ពេល​ថ្មី​នេះ ពេជ្រ សោភា ក៏​Share ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Libra ដែល​គេ​សង្ស័យ​ជា​កូនស្រី​របស់​នាង ដោយ​អម​ជាមួយនឹង​សំ​ណេ​រថា គេ​ថា​គាត់​កូន​ខ្ញុំ សំណាង​ដែរ​ចឹ​ង​មានកូន​ធំ​ស្រាប់ ចង់​ដឹង​ឆាត​សួរ​ណានិយាយ​មួយ​ចុះ​មុខ​ដូច​គ្នា​ម៉​ង​។ នាង​ថា ខ្ញុំ​នៅ​កូនពៅ​មួយទៀត​ចាំ​ផុស​តាម​ក្រោយ លក់​កូន​បង​អោយ​ដាច់​សិន រស់​តាម​បេះដូង​រីករាយ​Libra​ ។

​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​ស​រសេរ​ខាងលើ​នេះ ​មាន​ន័យ​ថា ពេជ្រ សោភា នៅ​មិន​ទាន់​ទទួលស្គាល់​ថា នាង​មានកូន​យ៉ាង​ពេញលេញ​នៅឡើយ​ទេ​។ យ៉ាងណា​នាង​ក៏​នៅ​តែ​មិន​បាន​បដិសេធន៍​ចោល​ទាំងស្រុង​នៅឡើយ​ដែរ​ថា ក្មេង​ស្រី​ម្នាក់​នេះ​មិនមែន​ជា​កូន​របស់​នាង​ ។ យ៉ាងណា ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​អ្នក​នាង ពេជ្រ សោភា បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​ ខណៈពេល​ការ​សាកសួរ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​។
តារាចម្រៀង​អ្នក​នាង ពេជ្រ សោភា ត្រូវ​បាន​គេ​សង្ស័យ​ថា នាង​ធ្លាប់​មានកូន​ស្រី​មួយ​រូប ពោល​មុន​ពេល​ដែល​នាង​ចាប់​ភាព​ល្បីល្បាញ​ក្នុង​ពិភព​សិ​ល្បះ​ចម្រៀង​មក​ម្លេះ​។

កន្លង​មក ​ប្រភព​ស្និទ្ធនឹង​តារា​រូប​នេះ​ធ្លាប់​បាន​បង្ហើប​ថា នាង​ពិតជា​មានកូន​ស្រី​ម្នាក់​ប្រាកដ​មែន ប៉ុន្តែ​កូនស្រី​នោះ​មិន​បាន​ហៅ​នាង​ថា​ម្តាយ​ចំ​ៗ​នោះ​ឡើយ ពោល​គឺ​នាង​ថា​មីង​ទៅ​វិញ​។ បើ​គិត​មក​ទល់​ពេល​នេះ​ នាង​បាន​លាក់​អាថ៌​កំបាំង​នេះ​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​កូនស្រី​របស់​នាង​បាន​ចម្រើន​វ័យ​ធំ​ពេញក្រមុំ​និង​មាន​ភាព​ស្រស់​ស្អាត​មិន​ចាញ់​នាង​ឡើយ​។
ទោះជា​យ៉ាងណា​គេរំពឹង​ថា នៅ​ថ្ងៃ​ណា ពេជ្រ សោភា នឹង​ចេញ​មក​បញ្ជាក់​អោយ​បាន​ច្បាស់លាស់​ថា តើ​ក្មេង​ស្រី​ម្នាក់​នេះ​ពិតជា​កូន​នាង​យ៉ាង​ពិតប្រាកដ​ ឬ​ក៏​មិនមែន​៕ ​

អត្ថបទសរសេរ ដោយ