ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃនេះ! នៅថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដបន្ថែមថ្មី​​​ខ្ពស់បំផុត​ ស្ថិត​ក្នុង​ចំនួន​បំបែក​កំណត់​ត្រា

2 ឆ្នាំ មុន

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​បន្ថែម​ថ្មី ខ្ពស់​បំផុត​បំបែក​កំណត់​ត្រា​គឺ​

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​បន្ថែម​ថ្មី ខ្ពស់​បំផុត​បំបែក​កំណត់​ត្រា​គឺ​១៦,៥៣៣​ករណី និង​មាន​អ្នក​ស្លា​.​ប់​ថ្មី​ចំនួន​១៣៣​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មកនេះ​។

ប្រភព​ពី​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​តួលេខ ១៦,៥៣៣​ករណី​ខាងលើ ក្នុង​នោះ​១៦,៣៣១​ករណី ត្រូវ​បាន​រក​ឃើញ​លើ​ប្រជាជន​ទូទៅ និង ២០២​ករណី​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។

សូម​ជម្រាប​ថា ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមេសា នៅ​ពេល​រលក​ឆ្លង​ទី​៣ បាន​ចាប់ផ្តើម​ផ្ទុះ​ឡើង​មាន​អ្នក​ឆ្លង​ចំនួន ៥១៤,៤៩៨​នាក់​។ ហើយ​ក្នុង​នោះ ៣៣៣,២៦៨​នាក់ បានជា​សះស្បើយ​។ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប ៥៤៣,៣៦១​នាក់​។ ហើយ​ក្នុង​នោះ ការ​ជា​សះស្បើយ​សរុប​មាន​ចំនួន ៣៦០,៦៩៤​នាក់​។

ដោយឡែក​អ្នក​ស្លា​.​ប់​នៅ​ក្នុង​ការ​ផ្ទុះ​រលក​ទី​៣​មាន​ចំនួន ៤,៣០៣​នាក់​។ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លា​.​ប់​សរុប​កើន​ដល់ ៤,៣៩៧​នាក់​។

ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​ខ្ពស់​បំផុត ដែល​ជា​កំណត់​ត្រា​ចាស់​គឺ​ចំនួន ១៥.៣៧៦​ករណី ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​។ ខណៈ​អត្រា​ស្លា​.​ប់​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​មាន​ចំនួន​១៤៤​នាក់ ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ