ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេតិយ​សម្រាប់​លោកតា គង់ ណៃ សម្រេចការ​សាងសង់​រួចរាល់​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​ចេតិយ​ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​បំណង​ចុង​ក្រោយ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោកតា គង់ ណៃ បាន​សម្រេចការ​សាងសង់​ជា​ស្ថាពរ​រួច​ហើយ​។ ចេតិយ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ចេតិយ​ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​បំណង​ចុង​ក្រោយ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោកតា គង់ ណៃ បាន​សម្រេចការ​សាងសង់​ជា​ស្ថាពរ​រួច​ហើយ​។ ចេតិយ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​លោកតា គង់ ណៃ នា​ពេល​នេះ​គឺជា​អំណោយ​ជា​ថវិកា​ផ្ទាល់​របស់​លោក​ជំទាវ ម៉ែ ហ៊ុន​ស៊ី​ណាត នឹម​ច័ន្ទ​តារា និង​លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ មក​ជួយ​កសាង​ចេតិយ​ជូន​ដល់​លោកតា ដើម្បី​បំពេញ​បំណង​ចុង​ក្រោយ​របស់​លោកតា ដែល​សូម​អោយ​លោក​ជំទាវ​និង​ក្រុម​គ្រួសារ​ជួយ​កសាង​ដល់​គាត់​ផង​។

ចេតិយ​នេះ ត្រូវ​បាន​កសាង​ឡើង​លើ​ផ្ទៃដី​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក កំពង់ត្រាច់ ខេត្តកំពត ។
លោក​ជំទាវ ហ៊ុន ស៊ី​ណាត ធ្លាប់​មាន​ប្រសាសន៍​លើក​ឡើង​ថា មូលហេតុ​ដែល​កសាង​ចេតិយ​ជូន​លោកតា គង់ ណៃ ដោ​សារ​តែ​ការ​កន្លង​មក​កូនស្រី​របស់​លោក​ជំទាវ គឺ​លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ បាន​សួរ​ថា តើ​រាល់​ថ្ងៃនេះ​មាន​ខ្វះខាត​អ្វី​អត់​លោកតា? លោក​ចង់​សំណូមពរ​អី្វ​អត់ ខ្ញុំ​និង​គ្រួសារ​ជួយ​លោកតា?។

ជា​ចម្លើយ​ត្រូវ​បាន​លោកតា គង់ ណៃ មាន​ប្រសាសន៍​តប​វិញ​ថា រាល់​ថ្ងៃនេះ​គឺ​លោកតា​មានផ្ទះ និង​ថវិកា​តិច​តូច​អាច​ចិញ្ចឹមជីវិត​ហើយ តែង​អ្វី​ដែល​សំខាន់​គឺ​លោកតា​ខ្លាច​ថា មុន​នឹង​ពេល​គាត់​ស្លា​.​ប់​ទៅ គាត់​គ្មាន​ចេតិយ​ដាក់​ធាតុ​គាត់ ដូចនេះ​ហើយ​ក៏​លោកតា​សុំ​អោយ​លោក​ជំទាវ និង​គ្រួសារ​ជួយ​សង់​ចេតិយ​តូច​មួយ​ដល់​គាត់​ផង គឺ​គាត់​ស្លា​.​ប់​បិទ​ភ្នែក​ជិត​ហើយ ។

លោក​ជំទាវ​បន្ត​ថា ដោយ​មានការ​ទទូច​បែប​នេះ ទើប​លោក​ជំទាវ និង​កូន ព្រមទាំង​ក្រុម​គ្រួសារ​សំរេច​កសាង​ចេតិយ​ជូន​តាម​បំណង​របស់​គាត់​តែ​ម្តង​។

លោក ជំទាវ ហ៊ុន ស៊ី​ណាត មាន​ប្រសាសន៍​ទៀត​ថា លោកតា គង់ ណៃ គាត់​ជួយ​សង្គម និង​លើក​ស្ទួយ​សិល្បៈ​អភិរក្ស​វប្បធម៌​លើស​លប់ ទើប​លោក​ជំទាវ និង​ក្រុម​គ្រួសារ​សំរេច​កសាង​ចេតិយ​តម្លៃ​ជិត​២​ម៉ឺន​អោ​យស​ម្យ​តម្លៃ និង​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់​គាត់​។
ក្រៅពី​នោះ​ដែរ លោក​ជំទាវ និង​ក្រុម​គ្រួសារ​ក៏​បាន​ជួយ​ចិញ្ចឹម​លោកតា​រយៈពេល​៥​ឆ្នាំ​ទៀត ដោយ​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ​ដោយ​ក្នុង​មួយ​ខែ​ៗ គឺ​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​, មី​១​កេស ,​ត្រីខ​១​យួរ ,​ទឹក​ស៊ីវ​១​យួរ និង​អង្ករ​ចំនួន​៥០​គីឡូក្រាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ