ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងផ្ទុះ! កូនស្រីម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួន ស្រាប់តែ​ឃើញភ្លើងឆេះ ស្រែកឆោឡោ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​អះអាង​ថា​ គាត់​អុជ​ធូប​នៅ​កន្លែង​កុងម៉ា និង​ជំនាងផ្ទះ​ទុក​ចោល ស្រាប់តែ​ឆាបឆេះ​

រាជធានីភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​អះអាង​ថា​ គាត់​អុជ​ធូប​នៅ​កន្លែង​កុងម៉ា និង​ជំនាងផ្ទះ​ទុក​ចោល ស្រាប់តែ​ឆាបឆេះ​កន្លែង​កុងម៉ា រាលដាល​ដល់​ទូ​ដាក់​សម្ភារៈ​ក្នុងផ្ទះ និងឮ​សម្លេង​ផ្ទុះ ធ្វើ​ឱ្យ​កូនស្រី​ម្ចាស់ផ្ទះ​ម្នាក់​កំពុង​គេង​លក់ ភ្ញាក់​ដឹងខ្លួន​ឡើង​ក៏​ឃើញ​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​ពេញ​ផ្ទះ ភ័.យ​ស្លន់ស្លោរ​ត់រក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទប់ស្កាត់ និង​ស្រែក​ឆោឡោ​ បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​បន្ថែម​ទៀត​ទប់ស្កាត់​ទាន់​ពេលវេលា ។

ហេតុការណ៍​ខាងលើនេះ​បានបង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​8​យប់​ថ្ងៃ​ទី​27 ខែកក្កដា ឆ្នាំ​2021 នៅផ្ទះ​ជាន់​ទី​មួយ នៅ​លើ​ផ្ទះ​លក់​ម៉ូតូ ហុងដា កេង ហូរ ចំនុច​ស្តុ​ប​គី​រី​រម្យ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​វាលវង់ ខណ្ឌ​7​មក​រា ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គាត់​បាន​អុជ​ធូប​នៅ​កន្លែង​កុងម៉ា និង​ជំនាងផ្ទះ ទុក​ចោល ហើយក៏​​បាន​ចុះ​ទៅ​ក្រោម​មួយ​ភ្លែត ស្រាប់តែ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ឆេះ​បែប​នេះ​កើតឡើង​តែ​ម្ដង​។

បើ​តាម​ប្រភព​ពី​កូនស្រី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នាង​កំពុង​គេង​លង់លក់ នៅ​លើ​គ្រែ​ក្បែរ​និង​ភ្លើង​ឆេះ​នោះ ស្រាប់តែ​ឮសម្លេង​ផ្ទុះ ធ្វើ​ឱ្យ​នាង​ភ្ញាក់​ដឹងខ្លួន​ឃើញ​ភ្លើង​កំពុង​ឆេះ​រាលដាល​ដល់​ទូ​ដាក់​សម្ភារៈ​នៅ​ក្បែរ​ខ្លួន ​ធ្វើ​អោយ​នាង​ភ័.យ​ស្លន់ស្លោ រត់​ស្រ​វ៉ា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទប់ស្កាត់ និង​ស្រែក​ឆោឡោ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង ចេញ​មក​ជួយ​និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​ទៀត​មក​បាញ់​ទប់ស្កាត់​ទាន់​ពេលវេលា​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ គឺ​នាង​ដាក់​ការ​សន្និដ្ឋាន​ថា​ បណ្ដាល​មក​ពី​ម្តាយ​​របស់នាង​អុជ​ធូប ទុក​ចោល​មិន​ប្រយ័ត្ន​ ក៏​បណ្ដាល​ឲ្យ​​មានភ្លើង​ឆេះ​បែប​នេះ​តែ​ម្ដង ព្រោះ​នៅ​កន្លែង​កុងម៉ា​នោះ នាង​មិន​បាន បើកភ្លើង​បំភ្លឺ​ទេ ព្រោះ​នាង​និង​ម្តាយ ប្រយ័ត្ន​ណាស់​រឿង​ខ្សែភ្លើង​ក្នុងផ្ទះ ។

ក្នុង​ហេតុការណ៍​​ខាងលើ​នោះដែរ​ អគ្គិភ័យ​មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​ឆ្លង​រាលដាល​ដល់​អ្នក​ជិតខាង​ឡើយ​ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​ចុះ​មក​ដល់ទី​តាំង​ជា​ច្រើន​គ្រឿង​ផង​ដែរ តែ​មិន​បាន​បាញ់​ពន្លត់​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ដែលនៅកន្លែងកើតហេតុ នាំគ្នាជួយ​ពន្លត់​បានទាន់ពេលវេលា ​​​និង​​បណ្តាល​ឱ្យ​រង​ការ​​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ