ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់​ស្នាក់​នៅ​ខេត្ត​មាត់សមុទ្រ ស្រវឹងស្រា​សម្ដែងឫទ្ធិ ផ្ទុះអាវុធ​៣​គ្រាប់ ជាប់​ខ្នោះ​សមត្ថកិច្ច

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា មាន​ករណី​ជនជាតិ​ចិន​ម្នាក់ ស្នាក់​នៅ​ខេត្ត​មាត់សមុទ្រ បាន​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ បាញ់​កម្សាន្ត​លេង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ត​កិច្ច ចុះ​ទៅ​ចាប់​ដាក់​ខ្នោះ​ផងដែរ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា មាន​ករណី​ជនជាតិ​ចិន​ម្នាក់ ស្នាក់​នៅ​ខេត្ត​មាត់សមុទ្រ បាន​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ បាញ់​កម្សាន្ត​លេង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ត​កិច្ច ចុះ​ទៅ​ចាប់​ដាក់​ខ្នោះ​ផងដែរ ។

សេចក្តី​រាយ​ការ​បន្ត​ថា កាលពី​វេលា​ម៉ោង​១ និង​៣០​នាទីយប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​បុរស​ជនជាតិ​ចិន បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​បន្ទប់​ជួល ក្នុងភូមិ​២ សង្កាត់​លេខ​១ ខេត្ត​-​ក្រុងព្រះសីហនុ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាមលោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ឲ្យ​ចុះ​ទៅ​ជា​បន្ទាន់ ដើម្បី​ច្បាម​យក​ជន​បង្ក ។ បន្ទាប់​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌបាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើការ​ឡោម​ព័ទ្ធ​កន្លែង​កើតហេតុ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​មាន​អាវុធ​ក្នុង​ដៃ និង​កំពុង​នៅ​ក្នុង​ទី​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​សមត្ត​កិច្ច​ពិបាក​ក្នុង​ការ​សម្រុក​ចូលចាប់ ម្យ៉ាងវិញទៀត នៅ​ក្តាប់​មិន​ទាន់​បាន​ច្បាស់​អំពី​បក្ខពួក​ជនសង្ស័យ​ថា​មាន​គ្នា​ប៉ុន្មាន​នាក់ ? ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ត​កិច្ច​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលចាប់​ទាំង​យប់ ដូច្នេះ​ជៀសវាង​មាន​គ្រោះថ្នាក់ សមត្ថកិច្ច​បាន​ដាក់​កម្លាំង​យាម​ការពារ រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ទើប​សុំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ចូល​ទៅ​ឃាត់ខ្លួន​ជនប្រដាប់អាវុធ​ជា​ជនជាតិ​ចិន បាន​សម្រេច ។

ជនសង្ស័យ​ឈ្មោះ WANG XUDONG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​មាន​លិខិតឆ្លងដែន​) ស្នាក់​នៅផ្ទះ​ជួល​ក្រុម​ទី​១០ ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​នោះ​សមត្ថកិច្ច បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ អាវុធ​ខ្លី ១​ដើម ម៉ាក ZORAKI ពណ៌​ទឹកប្រាក់ បង់​កាំភ្លើង ០១
គ្រាប់កាំភ្លើង ៤៤​គ្រាប់ សំបក​កា​ទុ​ស ០៣​គ្រាប់ ស្រោម​កាំភ្លើង​០១ កាំភ្លើង​បាញ់​ឆក់​០១ ខ្នោះដៃ ០១​គូរ កូនកាំបិត​ស្នៀត ០២ ស្បែកជើង​ក​វែង ០២​គូរ ទូរស័ព្ទ​ដៃ ០២​គ្រឿង និង​លិខិតឆ្លងដែន ០២​ក្បាល ។

ក្រោយ​ឃាត់ខ្លួន ជនជាតិ​ចិន​នោះ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​ស្រវឹង​ខ្លាំង ហើយ​ចង់សម្ដែងឫទ្ធិ ផ្ទុះអាវុធ​៣​គ្រាប់​ទាំង​យប់ ជា​ការ​កម្សាន្ត​លេង ស្រាប់តែ​ព្រឹក​ឡើង​ប៉ូ​លី​ស​ចូល​មក​ចាប់​ដាក់​ខ្នោះ​តែ​ម្តង ។

បន្ទាប់​ពី​មាន​ចម្លើយ​សារភាព និង​យោង​លើ​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​ការ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ទើប​តុលាការ​ចេញ​ដីការ​ឃុំខ្លួន​ជនជាតិ​ចិន​នោះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ