ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ស្លៀក​រ៉ូ​ប​ហើយ​នៅ​ម្នាក់ឯង បុរស​ម្នាក់​ចូល​ទៅ​ចាត់ការតែម្ដង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​អ្នកទិញ និង​លក់​អេ​ត​ចាយ​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ស្ត្រី​ដែល​ជា​អ្នកទិញ និង​លក់​អេ​ត​ចាយ​ដូច​គ្នា​ម្នាក់​ទៀត​ដើម្បី​រក​ទឹក​ផឹក ខណៈ​បានឃើញ​ស្ត្រី​ខាងលើ​ស្លៀក​រ៉ូ​ប ហើយ​នៅ​តែ​ម្នាក់ឯង ហើយ​ប្ដី​អត់​នៅ​ផង​នោះ ព្រោះ​ជាប់រវល់​ចេញ​ទៅ​ខេត្ត​ឆ្ងាយ​ក៏​បាន​ស្ទុះ​ទៅ​ចាប់រំលោភ​សេព​សន្ធ​វៈ​រហូត​បាន​សម្រេច​។ បន្ទាប់​មក​នាង​មិន​ហ៊ាន​ប្រាប់​ប្ដី​ទេ​ព្រោះ​ខ្លាច​ប្ដី​លែង…


រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​អ្នកទិញ និង​លក់​អេ​ត​ចាយ​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ស្ត្រី​ដែល​ជា​អ្នកទិញ និង​លក់​អេ​ត​ចាយ​ដូច​គ្នា​ម្នាក់​ទៀត​ដើម្បី​រក​ទឹក​ផឹក ខណៈ​បានឃើញ​ស្ត្រី​ខាងលើ​ស្លៀក​រ៉ូ​ប ហើយ​នៅ​តែ​ម្នាក់ឯង ហើយ​ប្ដី​អត់​នៅ​ផង​នោះ ព្រោះ​ជាប់រវល់​ចេញ​ទៅ​ខេត្ត​ឆ្ងាយ​ក៏​បាន​ស្ទុះ​ទៅ​ចាប់រំលោភ​សេព​សន្ធ​វៈ​រហូត​បាន​សម្រេច​។ បន្ទាប់​មក​នាង​មិន​ហ៊ាន​ប្រាប់​ប្ដី​ទេ​ព្រោះ​ខ្លាច​ប្ដី​លែង លុះ​៤​ថ្ងៃ​ក្រោយមក​នៅ​ពេល​ប្ដី​ត្រឡប់​មក​វិញ ឃើញ​ប្រពន្ធ​មាន​សភាព​ខុស​ប្លែក​ពី​ធម្មតា​ហាក់​មានការ​ភិតភ័យ បុរស​ជា​ប្ដី​ក៏​បាន​ជជីក​សួរ​រហូត​ធ្លាយ​រឿង​ទើប​ប្ដឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​ជន​ល្មោភកាម​នោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​រោង​ទិញ​-​លក់​អេ​ត​ចាយ ស្ថិត​នៅ​តាម​ផ្លូវ​ទំនប់​៧​មក​រា ក្នុងភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ស្ត្រី​រង​គ្រោះ​អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ និង​លក់​អេ​ត​ចាយ ចំណែក​ជនសង្ស័យ​ឈ្មោះ ផា​ន់ ដា​រ៉ា អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ និង​លក់​អេ​ត​ចាយ អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុង​រោង​ទិញ និង​លក់​អេ​ត​ចាយ​ជិត​គ្នា​នៅ​កន្លែង​កើតហេតុ​ខាងលើ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ស្លៀក​រ៉ូ​ប​អង្គុយ​នៅ​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​តែ​ម្នាក់ឯង ដោយសារ​ប្តី​របស់​នាង​មិន​នៅ ជាប់រវល់​ចេញ​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ឯ​ខេត្តកោះកុង​។

ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ផា​ន់ ដា​រ៉ា ឃើញ​នាងរង​គ្រោះ​នៅ​តែ​ម្នាក់ឯង​បែប​នេះ ក៏​បាន​ដើរ​ចូល​ក្នុង​បន្ទប់​របស់​នាង រួច​បើក​ទូទឹកកក​យក​ទឹក​១​ដប​មក​ផឹក បន្ទាប់​មក​ក៏​បាន​ដើរទៅ​ចាប់​ឱប​ថើប​នាងរង​គ្រោះ​។ ប្រភព​ដដែល​បាន​បន្ត​ថា ជន​ល្មោភកាម​បាន​ធ្វើ​សកម្មភាព​លូក​រាវ​នាងរង​គ្រោះ​សព្វកន្លែង និង​ដឹង​ថា​នាង​អត់​មាន​ស្លៀកខោ​លី​អូ​និង​ពាក់អាវ​ទ្រនាប់​ឡើយ ដែល​បាន​ធ្វើ​ឲ្យ​ជន​នេះ​រឹតតែ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ថែម​ទៀត​រួច​ចាប់​បឺត​មាត់​នាង ហើយ​ត្រូវ​នាងរង​គ្រោះ​ខាំ​អណ្ដាត ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ​។ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​បាន​អង្វរ​កុំ​ឲ្យ​ជនសង្ស័យ​ធ្វើ​បែប​នេះ​អី ព្រោះ​នាង​ជា​ស្រី​មាន​ប្តី​មានកូន​រួច​ហើយ តែ​ជនសង្ស័យ​មិន​ព្រម​ឡើយ​ហើយ​នៅ​តែ​ធ្វើ​សកម្មភាព​លូក​រាវ ព្រមទាំង​ប្រាប់​នាង​នៅ​ឲ្យ​ស្ងៀម​ហើយ​កុំ​ស្រែក​ឲ្យ​សោះ​ប្រយ័ត្ន​ខ្មាស​គេ​។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ​នាងរង​គ្រោះ​មិន​បាន​ស្រែក​ទេ ព្រោះ​ខ្លាច​ខ្មាស​អ្នក​ជិតខាង ប៉ុន្តែ​បាន​ខំប្រឹង​រើបម្រះ​ដែរ តែ​ពុំ​អាច​រើ​រួច​ឡើយ ហើយ​ជនសង្ស័យ​ក៏​បាន​យកដៃ​ម្ខាង​ចាប់ជើង​ស្តាំ​របស់​ជន​រង​គ្រោះ និង​យកដៃ​ម្ខាង​សង្កត់​ដៃ​របស់​ជន​រង​គ្រោះ​ជាប់​។ បន្ទាប់​មក​ដោយសារ​ជន​រង​គ្រោះ​ស្លៀក​រ៉ូ​ប​ពុំ​មាន​ស្លៀក​លី​អូ និង​អាវទ្រនាប់​ទើប​ជា​ឱកាសល្អ ហើយ​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច រួច​ក៏​បាន​ដើរ​ចេញពី​បន្ទប់​នាង​បាត់​ទៅ​។ ប្រភព​មួយ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ស្ត្រី​រង​គ្រោះ​ក៏​បាន​ងើប​ទៅ​ងូតទឹក និង​ចូល​ដេក​ធម្មតា ដោយ​មិន​ហ៊ាន​ខ​ល​ប្រាប់​ប្តី​ឲ្យ​ដឹង​ពី​រឿងអាស្រូវ​នេះ​ឡើយ ហើយ​ក៏​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ជួយ​ដែរ ព្រោះ​ខ្លាច​មានការ​បែកបាក់​គ្នា​ជាមួយ​គ្រួសារ និង​ខ្លាច​ខ្មាស​អ្នក​ជិតខាង​ផង​ដែរ​។

លុះ​៤​ថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១ វេលា​ម៉ោង​៩​ព្រឹក ទើប​បុរស​ជា​ប្ដី​ត្រឡប់​មក​ដល់​រោង​ទិញ និង​លក់​អេ​ត​ចាយ​ខាងលើ​វិញ មានការ​សង្ស័យ​ទៅ​លើ​ប្រពន្ធ​ព្រោះ​ឃើញ​នាង​ប្លែក​ពេល​ឃើញ​ប្ដី​ហាក់​មានការ​ភិតភ័យ​។ ភ្លាម​ៗ​នោះ​បុរស​ជា​ប្ដី​ក៏​បាន​ជជីក​សួរ​រហូត​ទ្រាំ​លាក់​ទុក​ទៀត​លែង​បាន​នាង​ក៏​យក​រឿង​នោះ​ប្រាប់​ប្ដី​ឲ្យ​ដឹង ទើប​បុរស​ជា​ប្ដី​ទូរស័ព្ទ​រាយការណ៍​ប្រាប់​នគរបាល ហើយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃវែង​ចុះ​ទៅ​ឃាត់​ជន​នោះ​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ