៤ថ្ងៃចុងខែកក្កដាមហាឆ្នាំហេងទាំង៦ង៉ូវហេងខ្លាំងសំណាងល្អបំផុត
ថ្ងៃ២៨,២៩,៣០,៣១ ទេវតាចារមកថា នៅក្នុងរង្វង់៤ចុងខែនេះអ្នកកើតឆ្នាំហេងទាំង៦ មមែ ឆ្លូវ ខាល ច ថោះ កុរ ជោគជតារាសីឡើងខ្ពស់ខ្លាំងណាស់…
ថ្ងៃ២៨,២៩,៣០,៣១ ទេវតាចារមកថា នៅក្នុងរង្វង់៤ចុងខែនេះអ្នកកើតឆ្នាំហេងទាំង៦ មមែ ឆ្លូវ ខាល ច ថោះ កុរ ជោគជតារាសីឡើងខ្ពស់ខ្លាំងណាស់…
ថ្ងៃ២៨,២៩,៣០,៣១ ទេវតាចារមកថា នៅក្នុងរង្វង់៤ចុងខែនេះអ្នកកើតឆ្នាំហេងទាំង៦ មមែ ឆ្លូវ ខាល ច ថោះ កុរ ជោគជតារាសីឡើងខ្ពស់ខ្លាំងណាស់ ង៉ូវហេងល្អ លាភធំ លុយចូលមកផ្ទួនៗ និងបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ គ្រោះចង្រៃទាំងឡាយខ្ចាត់ខ្ចាយឆ្ងាយទៅ ជួបតែរឿងល្អៗហូរចូលជីវិត ។
១-ឆ្នាំមមែ ពពែនាំលាភ រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់ ។ លេខនាំមហាសំណាង៣៣៣ រង្វង់បួនថ្ងៃចុងខែនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ មាស ប្រាក់ហូរចាក់ចូលមកឯងៗ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អៗនៅចាំហុចឱ្យអ្នកជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ ។ ចំណែកសម្ព័ន្ធភាពស្នេហាស្វាមីភរិយកំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាប្រពៃណាស់ ។
២-ឆ្នាំឆ្លូវ ឧសភរាជនាំសំណាង នៅរង្វង់៤ថ្ងៃចុងខែនេះលោកអ្នកមានលាភធំៗហូរចូលជីវិត ប្រកបកិច្ចការអ្វីក៏បានសម្រេចដូចសេចក្តីប្រាថ្នា ពណ៌នៃលាភសំណាង ខៀវ លេខនៃលាភសំណាងលេខ១៦៧ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង ។
៣-ឆ្នាំខាល ស្តេចខ្លា ដួងតារារាសីឡើងខ្ពស់ត្រដែត លេខនាំសំណាង ៣៦៩ ពណ៌លាភមាស នៅកំលុងបួនថ្ងៃនេះដំណើររាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់មានលាភមានជ័យមានលុយចូលច្រើនៗ បើចង់ធ្វើការដាក់ទុនរកស៊ី ឬចរចារឿងសំខាន់អ្វីមួយរមែងទទួលបានផ្លែផ្កាល្អ មាសប្រាក់ហូរចូល ការងារទាំងឡាយទាំងការងាររកទទួលទាន ការងារតាមអង្គភាពស្ថាប័នរមែងចម្រើនរុងរឿង សមប្រកបខ្លាំងណាស់ ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយ យល់ចិត្តគ្នាកាន់តែខ្លាំង និងភាពផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
៤-ឆ្នាំច សុនខមានឫទ្ធិ ពណ៌លាភខៀវ លេខនាំសំណាង២៧៩ នៅរង្វង់៤ថ្ងៃចុងខែកក្កដា លោកអ្នកមានលាភមានលុយហូរចូលជាប់មិនដាច់ ឯជីវិតការងាររមែងទទួលផលផ្លែផ្កា ជោគជ័យដ៏ត្រចះត្រចង់ ។ តាមទំនាយកំពូលហោរាចិនបានទស្សន៍ទាយថា ក្នុងរង្វង់បួនថ្ងៃនេះលោកអ្នកមានលាភមានលុយចូលមកឯងៗ រាសីឡើងខ្ពស់ត្រដែត គិតអ្វីធ្វើអ្វីរមែងផ្តល់ផលល្អ បានទ្រព្យគាប់ប្រសើរ ។ រាល់ការងាររកទទួលទានបានផលជាវិជ្ជមានហួសពីការរំពឹងទុក មាសប្រាក់ហូរចូលពេញៗដៃ ។
៥-ឆ្នាំថោះ ទន្សាយមាស មានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ តាមទំនាយកំពូលហោរាចិនសែបានអះអាងថា នៅក្នុងរង្វង់៤ឆ្នាំនេះលោកអ្នកមានលាភធំមានលុយហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ ។ ពណ៌នៃលាភសំណាងពណ៌ខៀវ លេខនាំសំណាងលេខ២៤៣ ប្រញាប់បញ្ជូនសារភ្លាមមានលាភមានសំណាង មានសិរីសួស្តីហូរចូល ។
៦-ឆ្នាំកុរ ជ្រូកនាំសំណាង ៤ថ្ងៃចុងខែនេះលោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង សំណាងកាន់តែល្អ សម្បូរមាសប្រាក់ចាក់ចូលពេញទូ ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ រាសីខ្ពស់ត្រដែត ពណ៌នាំសំណាង មាស លេខនាំលាភ៣៥៨ ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន ។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយ និងការយល់ចិត្តគ្នាប្រពៃណាស់ ៕ សាន សារិន
ចែករំលែកព័តមាននេះ