ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដកហូត​ដើមឈើ​ណាដែលមាន​ហានិភ័យ​ខ្ពស់​បំផុត

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ​នៅព្រឹកថ្ងៃ​ទី​២៧ កក្កដា​ នេះ ក្រុម​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើទេសភាព​វប្បធម៌ និង​បរិស្ថាន និង​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ…

​ខេត្តសៀមរាប ៖ ​នៅព្រឹកថ្ងៃ​ទី​២៧ កក្កដា​ នេះ ក្រុម​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើទេសភាព​វប្បធម៌ និង​បរិស្ថាន និង​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​កំពុង​អនុវត្ត​វិធានការ​បន្ទាន់ ​ចំពោះ​ដើមឈើ​ដែល​បង្ក​ហានិភ័យ​ខ្ពស់​មក​លើ​រចនា​សម្ព័ន្ធ​ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ​។

កិច្ចការ​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​សុ​វត្តិភាព​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ ចៀស​វាង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​បង្ការ​កុំ​ឲ្យ​ប៉ះពាល់​ដល់​រចនា​សម្ពន្ធ​ប្រាសាទ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ការ​ដកហូត​ដើមឈើ​ទាំងនេះ​នឹង​ជួយ​សម្រួល​ដល់​កិច្ចការ​អភិរក្ស និង​ជួសជុល​ខ្លោងទ្វារ និង​បង្កាន់ដៃ​នាគ​ឡើង​វិញ​ផង ដែល​គម្រោង​កំពុង​ដំណើរការ​ការងារ​រាល់​ថ្ងៃនេះ​។

ដើមឈើ​ដែល​បាន និង​កំពុង​កាត់​ដកហូត​ចេញ​មាន​ចំនួន​៨​ដើម​ រួម​មាដើម​ពោធិ៍​ឱប​ដើម​ចាន់​១​ដើម ស្នាយ១​ដើម បេង​១​ដើម រំដួល​១​ដើម ចាន់៣​ដើម និង​ស្លែង​១​ដើម ដែល​ស្ថានភាព​ដើមឈើ​ទាំងនោះ ដុះ​ទ្រេត​នៅ​លើ​ផ្លូវ​ក្បែរ​ខ្លោងទ្វារ និង​លើ​កំពែង​ជាប់​ខ្លោងទ្វារ មាន​មែក​សាខា​ច្រើន​ងាយ​នឹង​បាក់​ដួល​រលំ មាន​ប្រព័ន្ធ​ឬ​ស​ចាក់​ចូល​ក្នុង​រចនាសម្ព័ន្ធ​ខ្លោងទ្វារ និង​ថ្ម​កំពែង​៕​​

អត្ថបទសរសេរ ដោយ