ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​២​ ដែលនាំ​សាច់​​ក្របី​បង្កក​ពី​ឥណ្ឌា ​មក​ចែកចាយ​នៅ​កម្ពុជា រកឃើញ​មានផ្ទុកវីរុស​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​សាច់​ក្របី​បង្កក ចំនួន​៣​កុងតឺន័រ​ក្នុង​ចំណោម ៥​កុងតឺន័រ របស់​ក្រុមហ៊ុន​ចំនួន​២ បាន​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា​មក​ចែកចាយ​នៅ​កម្ពុជា ដែល​សាច់​ក្របី…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​សាច់​ក្របី​បង្កក ចំនួន​៣​កុងតឺន័រ​ក្នុង​ចំណោម ៥​កុងតឺន័រ របស់​ក្រុមហ៊ុន​ចំនួន​២ បាន​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា​មក​ចែកចាយ​នៅ​កម្ពុជា ដែល​សាច់​ក្របី ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ។

បើ​យោង​តាម​លិខិត​របស់​លោក ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល បានអោយ​ដឹង​ថា សាច់​ក្របី​បង្កក ទាំង​៣​កុងតឺន័រ ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​នេះ គឺ​ចំនួន ០១​កុងតឺន័រ របស់​ក្រុមហ៊ុន បូ​វី​នី​ហ្វ៊ូ​ដ BOVINI FOOD Co.,LTD និង​ចំនួន​០២​កុងតឺន័រ​ទៀត ជា​របស់​ក្រុមហ៊ុន អើ​ស្អា​រី អ៊ី​ន​វេស​ម៉ិ​ន ខន​ស្ត្រា​ក់​ស៊ិ​ន ASHARY INVESTMENT & CONSTRUCTION Co.,LTD នៅ​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រា​យ​ផត ។

យ៉ាងណា សាច់​ក្របី​បង្កក ដែល​រក​ឃើញ​មាន​មេរោគ​កូ​វី​ដ​-១៩ នឹង​ត្រូវ​ដុត​កម្ទេច​ចោល ឆាប់​ៗ​នេះ​ហើយ ។ កន្លង​មក​ក្រសួងសុខាភិបាល​កម្ពុជា នៅ​តែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ជាមួយនឹង​សាច់​បង្កក ជា​ពិសេស​មុខទំនិញ​បង្កក នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា​នេះ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០២១ កម្ពុជា ស​ម្រ​ច​លើកលែង​បម្រាម​លើ​ការ​នាំ​ចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ៗ ដែល​មាន​ប្រភព​ពី​ប្រទេស​ឥណ្ឌា ក្រោយ​ពី​ផ្អាក​មួយ​រយៈ បន្ទាប់​ពី​មាន​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ជា​ច្រើន នៅ​ប្រទេស​នេះ ។

លោកស្រី DevyaniKhobragade អគ្គរាជទូត​ប្រទេស​ឥណ្ឌា​ប្រចាំ​កម្ពុជា ធ្លាប់​បាន​ឡើ​ក​ឡើង​ថា កាលពី​ឆ្នាំ ២០២០ ការ​នាំ​ចេញ​សាច់​ក្របី និង​សាច់​ផ្សេង​ទៀត​ពី​ប្រទេស​ឥណ្ឌា មាន​តម្លៃ ១៧,៧​លាន​ដុល្លារ ធៀប​នឹង ៦,៤​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៩ ពោល​គឺ​កើនឡើង ១២,២៨​ភាគរយ នៃ​ពាណិជ្ជកម្ម​ទ្វេភាគី ។ ហើយ​ការ​នាំ​ចេញ​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា មក​ប្រទេស​កម្ពុជា​នេះ គិត​ត្រឹម​ក្នុង​រយៈពេល ២​ខែ​ដំបូង ឆ្នាំ​២០២១​នេះ បាន​កើនឡើង​ដល់ ៩,៣២​លាន​ដុល្លារ​រួច​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ