ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ឃ្លាំមើល​​ស្ត្រីម្នាក់​គ្រប់សកម្មភាព ឆ្លៀត​ឱកាសចូលធ្វើសកម្មភាពផ្អើ.ល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​លក់​អីវ៉ាន់​បោះ​ដុំ​មួយ​កន្លែង ហើយ​បាន​តាមដាន​

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​លក់​អីវ៉ាន់​បោះ​ដុំ​មួយ​កន្លែង ហើយ​បាន​តាមដាន​មើល​នូវ​គ្រប់​សកម្មភាព​ម្ចាស់​ផ្ទះ ​បន្ទាប់ពី​ឃើញ​ម្ចាស់ផ្ទះ​ដោះ​កាបូប​លុយ​ពី​ចង្កេះ​ទុក​លើ​ធុង​រួច​យក​មួក​គ្រប​ពីលើ ​និង​​កំពុង​ជាប់រវល់​ភ្លេចខ្លួន ស្រាប់តែ​បក្ខពួក​ជនសង្ស័យ​ម្នាក់​ក៏​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួ.ច​។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ឃាត់ខ្លួន​បាន​ម្នាក់​ដែល​ជា​អ្នក​ចូល​ទៅ​លួ.ច ចំណែក​ម្នាក់​ទៀត​ដែល​អង្គុយ​លើ​ម៉ូតូ​រង់ចាំ​នៅ​ខាងក្រៅ​បាន​រត់គេច​ខ្លួន​បាត់​ចោល​ម៉ូតូ​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើ​នោះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លក់​អីវ៉ាន់​បោះ​ដុំ មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នោះ​ឈ្មោះ ចាន់ វាសនា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។ ​ដោយឡែក​បក្ខពួក​ដែល​រត់គេច​ខ្លួន​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​បន្ត​ទៀត​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​កើតហេតុ​ខាងលើ​នោះ​គឺ​មាន​លក់​បោះ​ដុំ​អីវ៉ាន់​គ្រប់​ប្រភេទ ហើយ​នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​លួច​នោះ​មាន​ប្រាក់​រៀល និង​ដុល្លារ សរុប​ជាង​១០​លាន​រៀល ​ព្រមទាំង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ផង​ដែរ ​។ ​នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១​ ​ពាក់​ស្លាក​លេខ 1IQ-0671​ឌុ​ប​គ្នា​ទៅ​ឃ្លាំមើល​ពី​សកម្មភាព​របស់​ស្ត្រី​ដែល​ជា​អ្នកលក់​អីវ៉ាន់ ​​ហើយក៏​ឃើញ​ស្ត្រី​រូប​នោះដោះ​កាបូប​លុយ​ពី​ចង្កេះ​ដាក់​លើ​ធុង​នៅ​ក្បែរ​ខ្លួន​រួច​យក​មួក​មក​គ្រប​ពីលើ​ ។

តាម​ប្រភព​ព័ត៌មាន​​បាន​បន្ត​ថា ខណៈនោះ​ឆ្លៀតពេល​ដែល​ស្ត្រី​អ្នកលក់​អីវ៉ាន់​ជាប់រវល់​ ស្រាប់តែ​បក្ខពួក​ជនសង្ស័យ​ម្នាក់​រត់​ចូល​ទៅ​លួ.ច​កាបូប​លុយ​ខាងលើ ប៉ុន្តែ​ភ្លាម​ៗ​នោះ ស្ត្រី​រូប​នោះ​បានឃើញ​ទាន់​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រមទាំង​នាំ​គ្នា​ដេញចាប់​បាន​ម្នាក់ ​និង​យក​កាបូប​លុយ​បាន​មក​វិញ ​។ ​ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​ចាំ​នៅ​ខាងក្រៅ​បាន​រត់​ចោល​ម៉ូតូ​ និង​បាន​គេចខ្លួន​បាត់​ស្រមោល បន្ទាប់​មក​ម្ចាស់​កាបូប​និង​អ្នក​ភូមិ​បាន​ប្រគល់​ជន​នេះ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ព្រមទាំង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្ខ​ពួក​ដែល​កំពុង​រត់គេច​នោះ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ