ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អំពាវនាវ​ដល់​រដ្ឋការ​លោក​បៃ​ដិ​ន​ កុំ​បន្ត​អំពើ​ខុសឆ្គង​របស់​លោក​ត្រាំ

2 ឆ្នាំ មុន

អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កមួយ​រូប បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​វ៉ាង​យី បាន​ឆ្លៀតឱកាស​នោះ​ដើម្បី​ថ្លែង​ថា

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កមួយ​រូប បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​វ៉ាង​យី បាន​ឆ្លៀតឱកាស​នោះ​ដើម្បី​ថ្លែង​ថា ក្រុង​ប៉េ​កាំ​ង​ប្រឆាំង​យ៉ាង​មឺ​ុ​ង​ម៉ាត់ នយោបាយ​ខុសឆ្គង​របស់​លោក​ដូ​ណា​ល់​ត្រាំ ហើយ​បន្ត​ដោយ​រដ្ឋការ​លោក​ចូ​បៃ​ដិ​ន​។

ក្នុង​ពេល​ជូ​ប​ពិភាក្សា​គ្នា​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោកស្រី​WENDY SHERMAN លោក​វ៉ាង​យី​ថ្លែង​នា​ថ្ងៃ​ទី​២៦​កក្កដា​ថា រដ្ឋការ​អា​មេ​រិ​ក​បច្ចុប្បន្ន នៅ​តែ​ដើរ​តាម​គន្លង​នយោបាយ​ខុសឆ្គង របស់​លោក​ដូ​ណា​ល់​ត្រាំ​ចំពោះ​ក្រុង​ប៉េ​កាំ​ង​។

លោក​បន្ត​ថា រដ្ឋាភិបាល​ថ្មី​អា​មេ​រិ​ក បន្ត​ទាំង​ដុល​នយោបាយ​ខុសឆ្គង​របស់​រដ្ឋការ​ប្រធានាធិបតី​មុន ចំពោះ​ចិន​ដោយ​ពង្រឹង​ការ​បញ្ចុះបញ្ចូល​និង​ការ​គាបសង្កត់​លើ​ចិន ដែល​យើង​ប្រឆាំង​យ៉ាង​មឺ​ុ​ង​ម៉ាត់​បំផុត​។ ខ្ញុំ​ចង់​និយាយ​យ៉ាង​ច្បាស់​និង​គ្មាន​ការ​លាក់​លៀម​ប្រាប់​អា​មេ​រិ​កថា ការ​អភិវឌ្ឍន៍​និង​ការ​រស់​ឡើង​វិញ​របស់​ចិន បង្ហាញ​ពី​កម្លាំង​ច​លករ​ដ៏​ធំ​ក្នុង​ប្រទេស​និង​តំណាង​ឲ្យ​និន្នាការ​មិន​អាច​ចៀសវាង​បាន​នៃ​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​ក៏​ចង់​និយាយ​យ៉ាង​ច្បាស់​និង​ដោយ​គ្មាន​ការ​លាក់លៀម​ដែរ​ថា ចិន​នឹង​បន្ត​មាគ៌ា៌​នៃ​ការ​អភិវឌ្ឍន៍​ដោយ​សន្តិវិធី​និង​ផ្អែក​លើ​យុទ្ធសាស្ត្រ​បើកចំហរ​ឈ្នះ​-​ឈ្នះ​។

ពី​ថ្ងៃ​ទី​២៥​ទៅ​២៦​កក្កដា លោកស្រី​WENDY SHERMAN​បាន​ស្នាក់​អាស្រ័យ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ទៀន​ជី​ន ដែល​នៅ​ទីនោះ លោកស្រី​បាន​ជួប​ពិភាក្សា ជាមួយ​ប្រមុខ​ការទូត​ចិន និង​អនុ​របស់​លោក គឺ​លោក​XIE FENG៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ