ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​កូ​វី​ដ​ថ្មី​៧៦​នាក់​នៅ​ចិន​ ជា​ចំនួន​ច្រើន​ពុំ​ធ្លាប់​មាន​ចាប់ពី​ខែមករា​មក

1 ខែ មុន

អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន​៧៦ នាក់​ដែល​នោះ​ជា​ចំនួន​ដ៏​ច្រើន​មួយ ពុំ​ធ្លាប់​មាន ចាប់តាំងពី​ខែមករា​មក ដោយ​អ្នក​ឆ្លង​ភាគច្រើន​គឹ​នៅ

ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​២៦​ កក្កដា​ រាយការណ៍​ពី​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន​៧៦ នាក់​ដែល​នោះ​ជា​ចំនួន​ដ៏​ច្រើន​មួយ ពុំ​ធ្លាប់​មាន ចាប់តាំងពី​ខែមករា​មក ដោយ​អ្នក​ឆ្លង​ភាគច្រើន​គឹ​នៅ​ក្នុង​ខេត្ត​មួយ​ជាប់​ក្រុង​សៀង​ហៃ ជាទី​ក្រុង​ចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​របស់​ប្រទេស​។

ជា​ប្រទេស​ដំបូង​គេ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស​នេះ កាលពី​ដំណាច់ឆ្នាំ​២០១៩ ចិន​បាន​ទប់​បាន​ស្ទើរ​ទាំងស្រុង​នូវ​ការ​ឆ្លង​នៃ​ជំងឺ​នោះ ក្នុង​ដែនដី​ខ្លួន​ចាប់តាំងពី​រដូវ​ផ្កា​រីក​ឆ្នាំ​២០២០​មក ហើយ​ជីវភាព​រស់នៅ តាំងពី​ពេល​នោះ​មក​មាន​សភាព​ស្ទើរតែ​ធម្មតា​វិញ​ទាំងស្រុង​ដែរ​។ ជោគជ័យ​នេះ​ទទួល​បានជា​ពិសេស ដោយសារ​ការ​ធ្វើតេស្ត ក្នុង​ទ្រង់ទ្រាយ​ធំ ការ​បិទ​ខ្ទប់​ម៉ឺ​ង​ម៉ាត់​ឬ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​កាតព្វកិច្ច គ្រប់​មនុស្ស​ដែល​មក​ពី​បរទេស​។ ប៉ុន្តែ​ប្រភព​នៃ​ការ​ឆ្លងរ​ប៉ះរ​ប៉ោះ​នៅ​តែ​មាន​។

អ្នក​ឆ្លង​ថ្មី​៣៩​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៧៦​នាក់ ប្រកាស​ដោយ​ក្រសួងសុខាភិបាល​ចិន ត្រូវ​បាន​កត់សម្គាល់​ឃើញ​នៅ​ខេត្ត​ជាំ​ង​ស៊ូ ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុង​សៀង​ហៃ នា​ភាគ​ខាងកើត​ចិន​។ ប្រជាជន​ច្រើន​ពាន់​នាក់​នៃ​ទីក្រុង​ណា​ន​គី​ន ទីប្រជុំ​ខេត្ត​ជាំ​ង​ស៊ូ បច្ចុប្បន្ន​ស្ថិត​ក្នុង​ការ​បង្ខាំង​ក្រោយ​ការ​រក​ឃើញ​ប្រភព​ឆ្លង​ក្នុង​ព្រ​លាន​យន្តហោះ​នៃ​ទីក្រុង​នេះ​។ ចាប់តាំងពី​ថ្ងៃ​ទី​២៥​កក្កដា​មក មនុស្ស​៩,២​លាន​នាក់​ត្រូវ​បាន​ធ្វើតេស្ត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo