ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឯកជន នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​-១៩ មក​លក់​បាន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ កក្កដា ២០២១​នេះ បាន​សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ កក្កដា ២០២១​នេះ បាន​សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ឱសថ (​ក្រុមហ៊ុន​ឯកជន​) ដែល​ទទួល​បានការ​អនុញ្ញាត​ស្របច្បាប់​ពី​ក្រសួងសុខាភិបាល អាច​ធ្វើការ​ស្នើ​សុំ នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ។

យោង​តាម​លិខិត​របស់​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ក្នុង​គោលបំណង​សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រសួងសុខាភិបាល នឹង​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ឱសថ អាច​ធ្វើការ​ស្នើ​សុំ នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ត្រូវ​បាន​ទទួលស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចែកចាយ​ចាក់ តាម​ទីកន្លែង​ផ្តល់​សេវា​សុខាភិបាល​ឯកជន ស្របច្បាប់ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ដោយ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ក្នុង​ការ​ដឹក​ជញ្ជូន ការ​ថែរក្សា និង​ការ​ស្តុក​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ក្នុង​ឃ្លាំង ដើម្បី​ធានា​ឲ្យ​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

អាស្រ័យ​ដូច​ជម្រាប​ខាងលើ លោក​-​លោកស្រី ជា​ប្រធាន​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ដែល​មាន​បំណង​នាំ​ចូល​វ៉ាក់សាំង កូ​វី​ដ​-១៩ ត្រូវ​រៀបចំ​ឯកសារ សុំ​នាំ​ចូល​តាម​បែបបទ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ