ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្មាន​បញ្ញា​រមែង​គិត​ថា​រូប​កាយ​នេះ​ជា​របស់​ខ្លួន

2 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​ព្រោះ​ហេតុ​គិត​ខុស​ថា តួខ្លួន​ទាំងមូល​នេះ​ជា​របស់​អញ ហើយ​ក៏​នាំ​ឲ្យ​គិត​ពី​ខ្លួនឯង ខំប្រឹង​ដុសខាត់ សំអិតសំអាង​បីបាច់​ថែរក្សា​ខ្លួនឯង​ដោយ​លំបាកលំបិន ហួងហែង​ការពារ​អ្វី​ៗ​គ្រប់យ៉ាង​គឺ​ដើម្បី​បំពេញតម្រូវការ​ឲ្យ​ខ្លួ​ន​ឯង ប៉ុន្តែ​អ្នក​ឈ្លាស​ដោយ​បញ្ញា​អាច​ធ្វើ​ឲ្យ​មិន​មានខ្លួន​សម្រាប់​កើតទុក្ខ​កង្វល់ ពោល​គឺ​មិន​មានខ្លួន​សម្រាប់​គិត សម្រាប់​ហួងហែង ថែរក្សា​ការពារ​អ្វី​ទេ…

មនុស្ស​ភាគច្រើន​ព្រោះ​ហេតុ​គិត​ខុស​ថា តួខ្លួន​ទាំងមូល​នេះ​ជា​របស់​អញ ហើយ​ក៏​នាំ​ឲ្យ​គិត​ពី​ខ្លួនឯង ខំប្រឹង​ដុសខាត់ សំអិតសំអាង​បីបាច់​ថែរក្សា​ខ្លួនឯង​ដោយ​លំបាកលំបិន ហួងហែង​ការពារ​អ្វី​ៗ​គ្រប់យ៉ាង​គឺ​ដើម្បី​បំពេញតម្រូវការ​ឲ្យ​ខ្លួ​ន​ឯង ប៉ុន្តែ​អ្នក​ឈ្លាស​ដោយ​បញ្ញា​អាច​ធ្វើ​ឲ្យ​មិន​មានខ្លួន​សម្រាប់​កើតទុក្ខ​កង្វល់ ពោល​គឺ​មិន​មានខ្លួន​សម្រាប់​គិត សម្រាប់​ហួងហែង ថែរក្សា​ការពារ​អ្វី​ទេ បញ្ញា​ធ្វើ​ឲ្យ​រូប​កាយ​នេះ​នៅ​សល់​ត្រឹមតែ​រូបធម៌ និង​នាម​ធម៌​តែ​ប៉ុណ្ណោះ ។

គម្ពីរ​ពន្លឺ​ធម៌​ព្រះពុទ្ធ​បាន​បរិយាយ​ថា បញ្ញា​គឺជា​គោល​ដ៏​សំខាន់ និង​ជា​កំពូល​នៃ​ធម៌​បដិបត្តិ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​បញ្ញា​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រប់យ៉ាង ដែល​សុទ្ធតែ​ជា​បញ្ហា​នាំ​មក​នូវ​ទុក្ខ​កង្វល់​ក្នុង​ចិត្ត ។ បញ្ញា​នាំ​មក​នូវ​សេចក្ដីសុខ សូ​ម្បី​ក្នុង​រឿង​ដែល​គួរ​ថា​ឲ្យ​កើតទុក្ខ ក៏​បញ្ញា​អាច​សម្រាល​បាន ។

អ្នកមាន​បញ្ញា ប្រើប្រាស់​រូប​កាយ​សាង​ប្រយោជន៍​ទុកដាក់​រូប​កាយ​ដូច​ជា​ឧទាហរណ៍​សម្រាប់​ប្រើប្រាស់ ទោះ​ចាស់ ទោះ​ឈឺ ឬ​នឹង​ត្រូវ​បែកធ្លាយ​ក៏​ចំពោះតែ​រូប​កាយ​ប៉ុណ្ណោះ អ្នកមាន​បញ្ញា​មិន​បាន​គ្រាំគ្រា​ផ្លូវចិត្ត​ទេ ផ្ទុយ​ពី​មនុស្ស​អត់​បញ្ញា​ដែល​រវល់​តែ​បម្រើ​រូប​កាយ ព្រោះ​សម្គាល់ថា​ជា​ខ្លួន ជា​របស់​អញ​មិន​បាន​គិត​ថា​ជា​អនត្តា​ឯណា ហើយ​ក៏​មិន​បាន​បំពេ​ញ​នូវ​ប្រយោជន៍​ពិត​សម្រាប់​ជីវិត​ឡើយ ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ