ដូចមួយដំបនិងបួន
រថយន្តបែនចង្កូតស្តាំដឹកដី ដឹកថ្ម នៅស្រុកយើងមានរាប់រយគ្រឿង តាមពិតទៅវាមានអាយុកាលពី៥ឆ្នាំ ទៅ១០ឆ្នាំកន្លងមកហើយ បានរកស៊ីដឹកជញ្ជូន យ៉ាងត្រជាក់ត្រជំដោយសុខសាន្ត
រថយន្តបែនចង្កូតស្តាំដឹកដី ដឹកថ្ម នៅស្រុកយើងមានរាប់រយគ្រឿង តាមពិតទៅវាមានអាយុកាលពី៥ឆ្នាំ ទៅ១០ឆ្នាំកន្លងមកហើយ បានរកស៊ីដឹកជញ្ជូន យ៉ាងត្រជាក់ត្រជំដោយសុខសាន្ត
រថយន្តបែនចង្កូតស្តាំដឹកដី ដឹកថ្ម នៅស្រុកយើងមានរាប់រយគ្រឿង តាមពិតទៅវាមានអាយុកាលពី៥ឆ្នាំ ទៅ១០ឆ្នាំកន្លងមកហើយ បានរកស៊ីដឹកជញ្ជូន យ៉ាងត្រជាក់ត្រជំដោយសុខសាន្ត ។
ទើបតែឆ្នាំ២០១៥នេះទេ ដែលរថយន្តម៉ាកនេះ កំពុងក្រឡាប់ចាក់ កំពុងកើតទុក្ខបុកម្នេញ ដោយសាររាជរដ្ឋាភិបាលអនុវត្តច្បាប់ ឱ្យសមជាប្រទេសនីតិរដ្ឋ ។
សួរថា វាចេញមកពីច្រកណា បានជាច្រើនដូចស្រមោចម្លឹងៗ ? សួរថា កាលពីវាចូលមក ហេតុអីក៏អាជ្ញាធរជំនាញអត់ដឹង អត់ឃើញ ?
ដោយសារតែ«ឃ្សុយ»បែបនេះហើយ… ទើបធ្វើឱ្យជ្រុងមួយនៃសង្គមមានបញ្ហាមិនចេះចប់… ដូចជាធ្វើបាតុកម្មសុំមិនកែចង្កូត… បាតុកម្មបិទផ្លូវជាតិរាប់ម៉ោង… បាតុកម្មរាប់មិនអស់… អាជ្ញាធរអត់មានចម្លើយគួរឱ្យកក់ក្តៅបានឡើយ ។
មានសមត្ថកិច្ចខ្លះចោទថា វាចូលមកតាមរយៈកាត់ត… ម្តងនាំក្បាល… ម្តងនាំដងខ្លួន… ម្តងនាំកន្ទុយដាក់ថាគ្រឿងបន្លាស់… លុះបានគ្រប់ហើយចាប់ផ្តើមដំឡើងចេញជារថយន្តថ្មីចែសរកស្មានមិនដល់ រកចាប់ចងទុកមិនបាន… ចាប់បានតែ«យន្តរបស់តាស្រមូម» ។ល។
បើនិយាយឱ្យចំទៅអាចង្កូតស្តាំធុនដឹកដី ដឹកថ្ម វាចូលស្រុកខ្មែរយើង… ចូលមកទាំងដុល… គឺចូលតាមរយៈក្រុមហ៊ុនថៃដែលស្ថាបនាផ្លូវជាតិជួយកម្ពុជាយើង ដូចជាផ្លូវលេខ៤៨ពីស្រែអំបិលទៅកោះកុងជាដើម ព្រមទាំងផ្លូវជាតិតាមបណ្តាខេត្តនៅជាយដែន ។
ផ្លូវដែលក្រុមហ៊ុនថៃចូលមកស្ថាបនា បាននាំមកជាមួយនូវគ្រឿងចក្រឈូសឆាយ… រថយន្តបែនដឹកជញ្ជូនរាប់រយគ្រឿង… ។ ឧបករណ៍ សម្ភារទាំងអស់នោះហើយអត់ទៅវិញទេ… មានតែយកមកថែម… ព្រោះមួយចំនួនធំខ្មែរយើងទិញយក ។ល។
អីចឹងមិនដឹងឱ្យកំហុសទៅខាងណាឡើយ… ចង់នាំមកប៉ុន្មាន ក៏ខ្មែរទិញយកអស់ដែរ… ដោយអត់បង់ពន្ធអត់មានសមត្ថកិច្ចណាខ្វល់…។
ទីបំផុត… ជ្រុងមួយនេះកំពុងធ្វើឱ្យសង្គមជួបការលំបាកមិនធម្មតាឡើយ ពេលដែលខំប្រឹងអនុវត្តច្បាប់ ។
ទស្សនៈមតិខ្លះថា អ្នកទិញក៏ខុស… អាជ្ញាធរមានសមត្ថកិច្ចក៏ខុស… ខុសទាំងអស់… គឺឃ្សុយដូចគ្នា… ប្រៀបដូច«មួយដំបនិងបួន…» ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ