ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣៧​នាក់ ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ជួញដូរ​មនុស្ស

2 ឆ្នាំ មុន
  • ភ្នំពេញ

រយ​:​ពេល​៦​ខែតុលា​កា​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​៣៧​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស និង​កំពុង​ចាត់ការ ១៣៩​ករណី ដោយ​យោង​តាម​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​

រាជធានី​ភ្នំពេញ ៖ រយ​:​ពេល​៦​ខែតុលា​កា​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​៣៧​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស និង​កំពុង​ចាត់ការ ១៣៩​ករណី ដោយ​យោង​តាម​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត បាន​ចំណាត់ការ​សរុប​ចំនួន​៤៤១​ករណី ជន​រង​គ្រោះ​ចំនួន ៤៨៦​នាក់ (​ស្រី​២៣៧​នាក់​) ក្នុង​នោះ​មាន​អនីតិជន​១៤២​នាក់ (​ស្រី​៧៥​នាក់​) ជន​ត្រូវ​ចោទ​មាន​ចំនួន ៤៣៨​នាក់ (​ស្រី ១៦២​នាក់​) ក្នុង​នោះ​មាន​អនីតិជន​១៥​នាក់​(​ស្រី ០២​នាក់​) ហើយ​បាន​ចំណាត់ការ​ដោយ​បាន​បញ្ជូន​ទៅ​ស៊ើបសួរ​ចំនួន ៣៤៤​ករណី តម្កល់​ទុក​ឥត​ចាត់ការ ១០​ករណី បញ្ជូន​រឿង​ទៅ​ជម្រះ​ផ្ទាល់ ០៧​ករណី និង​កំពុង​ចាត់ការ​ចំនួន​៨០​ករណី នេះ​យោង​តាម​របាយការណ៍​ក្នុង​រយៈពេល​៦​ខែ​ចាប់​ខែមករា រហូត​ដល់​ខែមិថុនា​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ​.​ជ​.​ប​.​ជ ឲ្យ​ដឹង និង​បាន​ធ្វើ​ចំណាត់ការ​លើ​សំណុំរឿង​បទល្មើស​ក្រោម​ច្បាប់ ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

រីឯ​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​-​ខេត្ត សរុប​មាន​ចំនួន ៣៣២​ករណី ជន​រង​គ្រោះ​ចំនួន ៥៣៤​នាក់ (​ស្រី ៣០៤​នាក់​) ក្នុង​នោះ​មាន​អនីតិជន ១៣៨​នាក់​(​ស្រី ១២៣​នាក់​) , ជន​ត្រូវ​ចោទ​មាន​ចំនួន ៥២៩​នាក់ (​ស្រី ១០២​នាក់​) ក្នុង​នោះ​មាន​អនីតិជន ៧៥​នាក់ (​ស្រី ១០​នាក់​), ក្នុង​នោះ​បាន​ចំណាត់ការ (​បញ្ជូន​ទៅ​ជម្រះ​ចំនួន​១១៧​ករណី លើកលែង​ចោទ ០៥​ករណី និង​កំពុង​ចាត់ការ​ចំនួន ២១០​ករណី​)​។

ដោយឡែក​ដំណាក់កាល​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​-​ខេត្ត សរុប​មាន​ចំនួន ២០៤​ករណី ជន​រង​គ្រោះ​ចំនួន ២៧០​នាក់​(​ស្រី ១៥៦​នាក់​) ក្នុង​នោះ​មាន​អនីតិជន ៨៣​នាក់​(​ស្រី ៧៥​នាក់​), ជនជាប់ចោទ​សរុប ១៩៩​នាក់ (​ស្រី ៨១​នាក់​) និង​ប្រភេទ​ចំណាត់ការ​(​ទោស​ព្យួរ​០២​នាក់ ពិន័យ​ជា​ប្រាក់ ០១​នាក់ រួច​ផុត​ពី​បទ​ចោទ ០៤​នាក់ រំលត់​បណ្ដឹងអាជ្ញា​គ្មាន ចាត់ការ​រួច ៦៥​ករណី ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ឃុំ ចំនួន​៣៧​នាក់ និង​កំពុង​ចាត់ការ ១៣៩​ករណី​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ