ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ចិន​នៅ​ស្រី​លង្កា​ប្រតិកម្ម​ព័ត៌មាន​លោក​ខាង​លិច ​ពាក់ព័ន្ធ​​រូបអត្ត​ព​លិ​ក​ខ្លួន

2 ឆ្នាំ មុន

ចិន​-​ស្រី​លង្កា ៖ ស្ថានទូត​ចិន​នៅ​ស្រី​លង្កា​កាលពី​ថ្មី​ៗ​នេះ បាន​រិះគន់​ជា​ច្រើន​ទាក់ទង​នឹង​បណ្តាញសារព័ត៌មាន​លោក​ខាងលិច

ចិន​-​ស្រី​លង្កា ៖ ស្ថានទូត​ចិន​នៅ​ស្រី​លង្កា​កាលពី​ថ្មី​ៗ​នេះ បាន​រិះគន់​ជា​ច្រើន​ទាក់ទង​នឹង​បណ្តាញសារព័ត៌មាន​លោក​ខាងលិច ចំពោះ​ការ​ប្រើប្រាស់​រូបភាព​មិន​ត្រឹមត្រូវ​ពី​អត្ត​ព​លិ​ក​ខ្លួន​នៅ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០​។

ស្ថានទូត​ចិន​នៅ​ស្រី​លង្កា បាន​រិះគន់​ចំ​ៗ​ចំពោះ​សារព័ត៌មាន Reuters នៅ​លើ​ការ​បង្ហោះ​ក្នុង​បណ្តាញ Twitter ថា «​ក្នុង​ចំណោម​រូបថត​នៃ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក Reuters បាន​ជ្រើសរើស​យក​រូប​មួយ​នេះ ដែល​បង្ហាញ​ថា​ពួក​គេ​ពិតជា​អាក្រក់​។ កុំ​ដាក់​នយោបាយ និង​មនោគមន៍វិជ្ជា​លើ​កីឡា​។ ហើយ​ហៅ​ខ្លួន​អ្នក​ថា​ជា​អង្គភាព​ផ្សព្វផ្សាយ​ដែល​មិន​លំអៀង​។ សូម​គោរព​ស្មារតី​កីឡា​អូ​ឡាំ​ពិ​ក​»​។
ការ​បង្ហោះ​រិះគន់ Reuters កើតឡើង​ក្រោយ​ស្ថានទូត​ចិន​ឃើញ​ថា ស្ថាប័ន​មួយ​នេះ បាន​ជ្រើសរើស​រូបភាព​ផ្សព្វផ្សាយ​បែប​លំអៀង ដែល​បង្ហាញមុខ​មាត់អាក្រក់​របស់​កីឡាការិនី Zhihui Hou ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​លើក​ទម្ងន់​នារី​៤៩​គីឡូក្រាម​។ ផ្ទុយ​ពី​អត្ត​ព​លិ​ក​ប្រទេស​ដទៃ​ទៀត​។

ទន្ទឹម​នឹង​នេះ ស្ថានទូត​ចិន​នៅ​ស្រី​លង្កា ក៏​បាន​រិះគន់​សារព័ត៌មាន CNN ផង​ដែរ​។ បន្ទាប់​ពី​ស្ថាប័ន​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កីឡាការិនី Yang Qian ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​បាញ់កាំភ្លើង​ខ្យល់​ចម្ងាយ​១០​ម៉ែត្រ ដោយ​ដាក់​ចំណងជើង​ថា «​មេដាយមាស​សម្រាប់​ចិន … និង​ករណី​កូ​វី​ដ​១៩​បន្ថែម​ទៀត​»​។

ទោះ​យ៉ាងណា​ ស្ថានទូត​ចិន​នៅ​ស្រី​លង្កា ក្រោយមក​បាន​ធ្វើ​កំណត់សម្គាល់ ចំពោះ​ការ​កែប្រែ​សម្រាប់​សារព័ត៌មាន Reuters លើ​ការ​ចុះ​ផ្សាយ​ពួក​គេ លើ​រូបភាព​កីឡាករ Li Fabin ដែល​ឈ្នះ​មេដាយមាស​វិញ្ញ​សា​លើក​ទម្ងន់​បុរស​៦១​គីឡូក្រាម ដែល​ខុស​ពី​ការ​ចុះ​ផ្សាយ​លើក​មុន​៕ (​ដកស្រង់​ចេញពី Marketing-Interactive)

ការ​បង្ហោះ​សារ​រិះ​គន់​សារព័ត៌មាន Reuters
ការ​បង្ហោះសារ​​រិះ​គន់​សារព័ត៌មាន CNN
ការបង្ហោះសារចុងក្រោយ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ