ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ១៥​នាក់លើករណី​ខួង​រ៉ែ​​ ត្រូវ​ចោទ​៣​បទ​ល្មើស​និងបញ្ជូន​ទៅ​ចៅក្រម​​សួរ​​បន្ត

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹង​ត្រែ​ ៖​ តំណាង​អយ្យការ​អម​សាលា​ដំ​បូង​ខេត្តស្ទឹងត្រែង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០២១ ​នេះ បាន​បញ្ជូន​សំណុំរឿង​ជន​សង្ស័យ​ចំនួន​១៥​នាក់​ ពាក់ព័ន្ធ​ករណី​ខួង​រ៉ែ​ខុសច្បាប់នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។​…

ខេត្ត​ស្ទឹង​ត្រែ​ ៖​ តំណាង​អយ្យការ​អម​សាលា​ដំ​បូង​ខេត្តស្ទឹងត្រែង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០២១ ​នេះ បាន​បញ្ជូន​សំណុំរឿង​
ជន​សង្ស័យ​ចំនួន​១៥​នាក់​ ពាក់ព័ន្ធ​ករណី​ខួង​រ៉ែ​ខុសច្បាប់នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​ និង​ជា​អ្នកនាំពាក្យ​នៃ​យ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែងដល់​អ្នក​សារ​ព័ត៌​មាន នៅ​ព្រឹក​​​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ នេះ​។

លោក ជា សុ​ភ័​ក្រ បន្ត​ថា ជនសង្ស័យ​ខាងលើ​ អយ្យការ​បាន​ចោទប្រកាន់​ចំនួន​០៣​បទល្មើស​ ទី​១-​រុករក​រ៉ែ​គ្មាន​អាជ្ញា​បណ្ណ ទី​២-​អន្តោប្រវេសន៍ និង​ទី​៣-​មាន​សារធាតុ​ញៀន​។ កាលពី​ថ្ងៃ​ទី​២៦​ កក្កដា ម្សិលមិញ អស់​រយ​:​ពេល​មួយ​ថ្ងៃ​ពេញ កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​​ តាម​រថយន្ត​សឺ​រ៉ែ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​អោយ​តុលា​កាត​ធ្វើ​ការ​សាកសួរ​ពាក់​ពន្ធ​ករណី​ខួង​រ៉ែ​ខាង​លើ ដើ​ម្បី​ចាត់ការបន្ត​។

គួរ​រំលឹក​ថា​ កម្លាំង​ង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ​ដែល​បាន​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង ជា សុ​ភ័​ក្រ បាន​ចុះ​ទៅ​ដល់​ចំណុច​ទី​កន្លែង​ខួង​រណ្តៅ​រ៉ែ ​ដោយ​សង្ស័យ​ថា​ អនុវត្ត​ខុស​គោល​ការ​ច្បាប់​ស្តី​ពី​រ៉ែ​ថាមពល​នៅ​ចំណុច​អូរ​ធំ អូរ​ពពូល​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​
អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ របស់​ក្រុមហ៊ុន​ហ្គ្រែ​ន​ដា អុ​ិ​ន​ធេ​ី​ណេ​សិន​ណ​ល ស្ទីល ឯ​.​ក ក្នុង​នោះ​ក៏​បាន​ឃាត់ខ្លួន​ជន​ស​ង្ស័យ​រួម​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន​១៥​នាក់​និង​រឹបអូស​សម្ភារៈ​ម៉ា​ន​ខួង​ខ្នាត​តូច​និង​ធំ​ចំនួន​៧គ្រឿង រូ​ម​វត្ថុ​តាង​ជា​ច្រើន​ទៀត​។

លោក នូ សុ​វ​ណ្ណា​រា ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​មពល​បាន​ទទួលស្គាល់​ថា ករណី​ខួង​រ៉ែ​របស់ក្រុមហ៊ុន​ហ្គ្រែ​ន​ដា (​ខេ​ម​បូ​ឌា​) អ៊ិ​ន​ធើ​ណេ​សិន​ណ​ល ឯ​.​ក ពិតជា​នឹង​ខុសច្បាប់​ប្រាកដ​មែន ពីព្រោះ​ច្បាប់​រុករក​រ៉ែ​ដែល​ក្រុមហ៊ុន​បាន​ស្នើ​សុំ នៅ​ពុំ​ទាន់​ធ្លាក់​មក បែរជា​ក្រុម​ហ៊ុន​ធ្វើ​សកម្មភាព​ខួង​រ៉ែ មុន​ច្បាប់​អនុញ្ញាត​ ។ ​លោក​ថា ​ក្នុងករណី​នេះ​យោង​តាម​ច្បាប់​រ៉ែ​ថាមពល ក្នុង​មាត្រា​ទី​៣៣ គឺ​មិន​អាច​ឃាត់​ឬ​ចាប់ខ្លួន​គេ​និង​ដកហូត​សម្ភារៈ​របស់​គេ​ឡើយ ច្បាប់​រ៉ែ និង​ថាមពល បាន​ចែង​ថា ក្នុង​ករណី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ខុស​លើក​ទី​១ ត្រូវ​ពិន័យ​ជា​ប្រាក់១​លាន​រៀល ក្នុង​១​ថ្ងៃ ហើយ​បើ​មិន​រៀងចាល ធ្វើ​ខុស​ជា​លើក​ទី​២​ត្រូវ​ពិន័យ​ទ្វេរ​ដង ហើយ​ប្រ​សិន​ល្មើស​ជា​លើក​ទី​៣ គឺ​ត្រូវ​រឹបអូស​សម្ភារៈ​និង​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង​ ៕

អត្ថបទសរសេរ ដោយ