ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តារា​ជើង​ចាស់​២​រូប​ល្បីល្បាញ​នា​ទស្ស​វត្ស​ន៍​៩០ ពេល​នេះ​យ៉ាងណា​ហើយ?

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ជើង​ចាស់​២​រូប គឺ​លោក យស់ បូ​វណ្ណៈ និង​លោក រឹទ្ធ ឧត្តម បាន​បង្ហាញ​ពី​សុភមង្គល​គ្រួសារ​យ៉ាង​ផ្អែម​ត្រជាក់​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ទី​ដែល​អ្នក​ទាំង​ពីរ​កំពុង​សាង​ជីវភាព​ថ្មី​។ ទស្សនិកជន​ដែល​និយម​តាមដាន​ភាពយន្ត​ខ្មែរ​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ ប្រហែលជា​

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​២​រូប គឺ​លោក យស់ បូ​វណ្ណៈ និង​លោក រឹទ្ធ ឧត្តម បាន​បង្ហាញ​ពី​សុភមង្គល​គ្រួសារ​យ៉ាង​ផ្អែម​ត្រជាក់​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ទី​ដែល​អ្នក​ទាំង​ពីរ​កំពុង​សាង​ជីវភាព​ថ្មី​។ ទស្សនិកជន​ដែល​និយម​តាមដាន​ភាពយន្ត​ខ្មែរ​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ ពី​វត្តមាន​របស់​តារា​សម្តែង​ទាំង​ពីរ ដែល​ធ្លាប់​បាន​សាង​ភាព​ល្បីល្បាញ​ក្នុង​ពិភព​ខ្សែភាពយន្ត​ខ្មែរ​នា​សម័យ​កាលនោះ​។

តារា​សម្តែង​រាង​ខ្ពស់​សង្ហា​លោក យស់ បូ​វណ្ណៈ ត្រូវ​បាន​គេ​ដឹង​ថា លោក​បាន​និង​កំពុង​កសាង​គ្រួសារ​នៅ​លើក​ទឹកដី​អា​មេ​រិ​ក​យ៉ាង​មាន​សុភមង្គល បន្ទាប់​ពី​លោក​បាន​ចាក​ចេញពី​ទឹក​កំណើត​សាង​ជីវភាព​ថ្មី​នៅ​ទីនោះ​អស់​ជា​ច្រើន​ឆ្នាំ​។ ជា​ទូទៅ​តារា​ជើង​ចាស់​រូប​នេះ តែងតែ​បង្ហោះ​រូបភាព​ជួបជុំ​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ មិន​ថា ការ​ធ្វើ​ដំណើរ​កំសាន្ត ឬ​ការ​ជួបជុំ​ការ​ញ៉ាំ​អាហារ​នានា​។

លោក យស់ បូ​វណ្ណៈ បាន​សម្រេច​រៀប​ការ​ភរិយា​នៅ​ទឹកដី​អា​មេ​រិ​ក ដែល​រហូត​មក​ទល់​ពេល​នេះ លោក​បាន​ទទួល​ចំណងដៃ​កូនស្រី​ចំនួន​៣​នាក់​ហើយ​។ កូនស្រី​របស់​លោក​បាន​ចម្រើន​វ័យ​កាន់តែ​ស្រស់​ស្អាត ជាមួយនឹង​ការ​សិក្សា​មួយ​ដ៏​ល្អ ក្នុង​នោះ​លោក​ក៏​បានអោយ​កូនស្រី​របស់​លោក​ហាត់​របាំ​បុរាណ​ខ្មែរ​ផង​ដែរ​។

ក្នុង​នាម​ជា​អតីត​អ្នកសិល្បៈ​មួយ​រូប​លោក យស់ បូ​វណ្ណៈ ក៏​នៅ​មិន​ទាន់​បោះបង់​ចោល​វិស័យ​សិល្បៈ​របស់​លោក​នៅឡើយ​ទេ ពោល​គឺ​លោក​ក៏​នៅ​បន្ត​ជា​អ្នក​សម្តែង និង​ច្រៀង ហើយ​ក៏​ជា​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​ប្រចាំ​រដ្ឋ​មួយ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។ លើស​ពី​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​ក៏​បាន​ចុះ​មក​ស្រុក​ខ្មែរ ដើម្បី​ចូលរួម​ថត​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ ឆ្លើយ​តប​ជាមួយនឹង​ការ​ចង់​ឃើញ​សម្រាប់​ទស្សនិកជន​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​លោក​នា​ពេល​កន្លង​មក​។

ចំណែក​អតីត​តារា​សម្តែង​មាឌធំ​សម្បុរ​ខ្មែរ​អង្គ​រលោក រឹទ្ធ ឧត្តម ក៏​ត្រូវ​បាន​គេ​ដឹង​ថា លោក​កំពុង​កសាង​គ្រួសារ​មួយ​តូច​យ៉ាង​មាន​សុភមង្គល​លើក​ទឹកដី​អា​មេ​រិ​ក មិន​ខុស​ពី​លោក យស់ បូ​វណ្ណៈ ដូច​គ្នា​។ ជា​ទូទៅ​លោក​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ហោះ​រូបភាព​ជា​បន្តបន្ទាប់ បង្ហាញ​ការ​ជួបជុំ​គ្រួសារ​តាម​រយៈ​ការ​ដើរ​កំសាន្ត និង​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​។

លោក រឹទ្ធ ឧត្តម បាន​រៀប​ការ​មាន​ភរិយា​នៅ​លើកដី​អា​មេ​រិ​ក ដែល​បច្ចុប្បន្ន​លោក​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ផង​ដែរ​។ កូនស្រី​របស់​បាន​ចម្រើន​វ័យ​ពេញក្រមុំ ជាមួយនឹង​រូប​សម្រស់​ស្រស់​ស្អាត​ផង​ដែរ​។ យ៉ាងណា បើ​ទោះបីជា​អតីត​តារាភាពយន្ត​រូប​នេះ ហាក់​មិន​បាន​នឹកនា​វិល​មក​រក​ការ​សម្តែ​ជា​ថ្មី​ឡើង​វិញ​ដូច​លោក យស់ បូ​វណ្ណៈ ក៏​ដោយ ប៉ុន្តែ​កន្លង​មក​លោក​ក៏​ធ្លាប់​ចុះ​មក​ស្រុក​ខ្មែរ​ជា​ញឹកញាប់ ដើម្បី​ជួបជុំ​គ្រួសារ និង​មិត្តភក្តិ​ចាស់​ៗ​របស់​លោក​ផង​ដែរ​។

ជា​ការ​កតសម្គាល់ អតីត​តារា​សម្តែង​ជើង​ចាស់​ដែល​បាន​ចេញ​ទៅ​រស់នៅ និង​សាង​ជីវិត​គ្រួសារ​នៅ​ក្រៅប្រទេស​នោះ ភាគច្រើន​គឺ​ហាក់​មិនសូវ​នឹកនា​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ បើ​ទោះបី​បច្ចុប្បន្ន​កម្ពុជា​មាន​សុខ​សន្តិភាព ហើយ​វិស័យ​ភាពយន្ត​ក៏​កំពុង​មាន​ភាព​លូតលាស់​ជា​បណ្តើរ​ៗ​ក៏​ដោយ​។ តែ​ទោះជា​យ៉ាងណា ពួក​គេ​ក៏​នៅ​តែ​មានការ​នឹករលឹក​ដល់​ទស្សនិកជន​ខ្មែរ ជា​ពិសេស​បណ្តា​អ្នក​ធ្លាប់​គាំទ្រ​រាល់​ការ​សម្តែង​របស់​ពួក​គេ​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ