ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកពេល៣ថ្ងៃ! បើអាជីវករលក់មាស​អត់​ទៅ​ធ្វើ​តេស្ត​​ទេ​​នឹងបិទផ្សារ«កំពង់ត្រាច»តែ​ម្តង

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ ​​ លោក​ឃឹម ​សាមី​ អភិបាលរង​ស្រុក​កំពង់ត្រាច​និយាយ​ថា ​គិតចាប់ពី​ថ្ងៃ​២៦ កក្កដា ​២០២១ នេះ​តទៅ…

ខេត្តកំពត ៖ ​​ លោក​ឃឹម ​សាមី​ អភិបាលរង​ស្រុក​កំពង់ត្រាច​និយាយ​ថា ​គិតចាប់ពី​ថ្ងៃ​២៦ កក្កដា ​២០២១ នេះ​តទៅ ​រយៈពេល​៣​ថ្ងៃ​អាជីវករលក់មាស​ត្រូវទៅ​ធ្វើតេស្ដដោយខ្លួនឯង ស្ថិតនៅវិទ្យាល័យព្រះបិតាជាតិ ។ ​តែបើ​រយៈពេល​៣ថ្ងៃនេះ ​ក្រុម​អាជីវក​លក់ដូ​រមិន​ទៅ​ធ្វើតេស្ត​ទេនោះ ​អាជ្ញាធរ​នឹងចេញ​សេចក្ដី​ប្រកាស​បិទផ្សារ​កំពង់ត្រាច​ទាំងស្រុង​តែ​ម្ដង​ ។ ព្រោះ​មាន​ក្រុម​គ្រួសារ​ចំនួន​៣​ហើយ​ដែល​រក​ឃើញ​​​វិជ្ជមាន​ជំងឺ​កូ​វី​ដ​19​ ដោយ​រាប់​ទាំង​លោក​ប្រធាន​ភា​ស៊ី ​ផ្សារ​កំពង់ត្រាច​ផង​។​ លោក​ហាម​ បាវ ​ប្រធាន​ភា​ស៊ីផ្សារ​កំពង់ត្រាច​ពេលនេះ ​កំពុងសម្រាក​ព្យាបាល​នៅ​វិឡា​ល័យ​ព្រះ​បិតា​ជាតិ​ ក្នុងស្រុក​កំពង់ត្រាច​ ។

សូមរំលឹកថា អាជ្ញាធរ​ស្រុក​កំពង់ត្រាច ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា​ បាន​ចុះ​មក​ប្រាប់​ក្រុម​អាជីវក​លក់​មាស​នៅ​ផ្សារ​កំពង់ត្រាច​ប្រមាណ​៥០នាក់​ អោយទៅ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​19​ដោយ​ខ្លួនឯង​ ចាប់ពី​ថ្ងៃ​​នេះ​តទៅ ។ ហើយទីកន្លែង​ដែល​ក្រុម​អាជីវក​រ​លក់​មាស ​និង​អ្នកលក់​ឥ​វ៉ា​ន់​ជា​ច្រើន​នាក់​ទៀត ត្រូវ​ទៅ​ធ្វើតេស្ត​គឺនៅ​វិឡា​ល័យ​ព្រះ​បិតា​ជាតិ​ នៅ​ឃុំ​កំពង់ត្រាច​ខាងលិច ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។

​អាជ្ញាធរ​ស្រុក​ចុះ​មក​ប្រាប់​ក្រុម​អាជីវក​អោយទៅ​ធ្វើតេស្ត​ដោយ​ខ្លួនឯង​បែប​នេះ គឺ​បន្ទាប់​ពី​លោក​ហាម ​បាវ​ ប្រធាន​ភា​ស៊ីផ្សារ​កំពង់ត្រាច ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា ​មាន​វិជ្ជមាន​កូ​វី​ដ​19​ កាលពី​ចុង​ស​ប្តា​ហ៍​អាទិត្យ​មុន​ ។​ លោក​ឃឹម​ សាមី​អភិបាលរង​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី២៦ កក្កដា​ថា​ ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​មាន​លោក​មេឃុំ​ និង​នគរ​បាល​​ បាន​ប្រាប់​អាជីវក​លក់​មាស​ ក៏​ដូច​ជា​លក់​ឥ​វ៉ា​ន់​ផ្សេង​ទៀត​នៅ​ក្នុង​ផ្សារ​កំពង់ត្រាច ​អោយ​ពួក​គាត់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​19​ដោយ​ខ្លួន​ឯង ។​