ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​​​ដក​លុយ​ក្នុង​ទូ ATM មួយ​ភ្លែត លុះ​ក្រ​ឡេ​កម​ក​វិញ​បាត់​រថយន្ត​ផ្អើល​មុខ​ធនាគារ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត ឡិច​ស៊ី​ស RX300 មួយ​គ្រឿង មក​ចូល​ទៅ​ដក​លុយ​ក្នុង​ទូរ ATM ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន ក៏​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត ឡិច​ស៊ី​ស RX300 មួយ​គ្រឿង មក​ចូល​ទៅ​ដក​លុយ​ក្នុង​ទូរ ATM ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន ក៏​ត្រូវ​ជនសង្ស័យ​ឃើញ ក៏​ឆ្លៀតឱកាស​ចូល​ទៅ​លួច​បើក​យក​រថយន្ត​ទៅ​បាត់​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​ធនាគារ ពាណិជ្ជកម្ម ឈិ​ហ្វ ខេ​ម​បូ​ឌា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់​រថយន្ដ​ខាងលើ​មានឈ្មោះ WEI SHUANGMA ជា​ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ ចំណែក​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2S 6160។

តាម​អ្នកបកប្រែ​ភាសា​ចិន បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ប្រផេះ មក​ដក​លុយ​នៅ​ក្នុង​ទូរ ATM នៅ ធនាគារ ពាណិជ្ជកម្ម ឈិ​ហ្វ (​ខេ​ម​បូ​ឌា )​លុះ​ពេល​ចូល​ទៅ​ដក​លុយ​នោះ គឺ​ជន​រង​គ្រោះ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​នោះ​ទេ លុះ​ពេល​ក្រឡេក​មក​មើល​រថយន្ត​វិញ ក៏​ស្រាប់តែ​បាត់​តែ​ម្តង ដោយ​មិនដឹង​ថា ជនសង្ស័យ​បាន​លួច​យក​រថយន្ត​ទៅ​ទិស​ណា​ឡើយ ។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ លុះ​បន្តិច​ក្រោយមក ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​២ ព្រមទាំង​អោយ​សមត្ថកិច្ច​គ្រប់​បណ្ដា​ខណ្ឌ ជួយ​ស្រាវជ្រាវ​រក​រថយន្ត​របស់​គាត់​មក​វិញ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ